សម្តេចក្រឡាហោម ស ខេង ណែនាំដល់អជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស។ ការណែនាំនេះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំល្អៗជាច្រើនដល់អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ក្នុងការយកចិត្តទុកដាក់ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា ផ្តល់សេវាចាំបាច់ដល់ប្រជាពលរដ្ឋឲ្យបានល្អ និងឆាប់រហ័ស។ ការណែនាំនេះ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលថ្មី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរដល់ការគ្រប់គ្រងដឹកនាំបញ្ជាកម្លាំងបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋរស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចក្រឡោហោម ស ខេងបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលបានកៀរគរថវិកា ដោយជួយឧបត្ថម្ភគាំទ្រ ពីសប្បុរសជនជាតិ អន្តរជាតិ រហូតដល់ការសម្រេចសាងសង់ ១០០% ក៏ដូចជាការកោតសរសើរដល់កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំណែកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញឡើងអានសុន្ទរកថា ស្វាគមន៍ពិធីសម្ភោធសមិទ្ធផលថ្មី អំពីប្រវត្តិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រចនាសម្ព័ន្ធ ស្ថានភាព និងការសាងសង់ ប្រភពថវិកាសម្រាប់ចំណាយលើការសាងសង់ លទ្ធផលសង្ខេបនៃកិច្ចប្រតិបត្តិការ បញ្ហាប្រឈម ទិសដៅបន្ត និងការប្តេជ្ញាចិត្ត ដើម្បីខិតខំបន្ថែមទៀតក្នុងការដឹកនាំកងកម្លាំងនគរបាលរាជធានីភ្នំពេញ ធានាការពារសុខសន្តិភាព ធានាឱ្យបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ស្មោះត្រង់ បម្រើជាតិ សាសនា ព្រះមហាក្សត្រ ការពារដាច់ខាតរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបម្រើប្រជាពលរដ្ឋប្រកបដោយគុណធម៌ ភក្តីភាព និងមនសិការវិជ្ជាជីវ:៕

Leave a Reply