១.) អតីតបុគ្គលិក VOD ជាង២០នាក់ បានបន្តដាក់ពាក្យចូលបម្រើការងាររដ្ឋ ក្រោយមានការទម្លាយរឿងរ៉ាវផ្ទៃក្នុងអង្គភាពរបស់ខ្លួន ជាពិសេសទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេសសម្រាប់ឃោសនាវាយប្រហាររាជរដ្ឋាភិបាល
គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អតីតអ្នកយកព័ត៌មានរបស់ VOD ជាង២០នាក់ ត្រូវបានគេរាយការណ៍ថា បានដាក់ពាក្យចូលបម្រើការងាររដ្ឋនៅតាមក្រសួងស្ថាប័ន ក្រោយមានការប្រកាសជាផ្លូវការទទួលយកពួកគេពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅគ្រាដែលស្ថាប័នផ្សព្វផ្សាយព័ត៌មានប្រឆាំងមួយនេះ ត្រូវបានដកហូតអាជ្ញាបណ្ណ និងគ្មានថ្ងៃបើកដំណើរការឡើងវិញនោះ។ ព័ត៌មានពិស្តារ
២.) ញាត្តិថ្កោលទោស របស់គណបក្សប្រជាជនកម្ពុជា ព័ត៌មានពិស្តារ
៣.) អភិបាលខេត្តកោះកុងៈ ព្រលានយន្តហោះតារាសាគរមិនពន្យាពេលបើកដំណើរការទៀតឡើយ ស្របពេលការបើកដំណើរការបានកំណត់ពេលជាក់លាក់ហើយ
ភ្នំពេញៈ លោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង នឹងបើកការហោះហើរខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះឡើយ។ ព័ត៌មានពិស្តារ
៤.) អភិបាលរាជធានី ក្រើនរំលឹកពិនិត្យឡើងវិញជុំវិញការមិនយកលុយពីអ្នកលក់តាមកញ្ច្រែងល្អី
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានធ្វើការក្រើនរំលឹកឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ ត្រូវពិនិត្យឡើងវិញជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារនានានៅក្នុងរាជរាជធានីភ្នំពេញទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ព័ត៌មានពិស្តារ
៥.) ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «កម្ពុជាគាំពារសារព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទៃ និងមិនបំភ្លៃការពិត» ព័ត៌មានពិស្តារ