លោក គិន ភា ប្រធានវិទ្យាស្ថានភាពទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាមមានសារៈសំខាន់ ព្រោះនៅវៀតណាមមានប្រព័ន្ធឯកបក្ស ហើយកម្ពុជាដែលទំនងជាគណបក្សប្រជាជនកម្ពុជាដឹកនាំយូរអង្វែង ដើម្បីធានានូវការបង្កើតគោលនយោបាយប្រទេសរៀងៗខ្លួន។
លោក ភា បានមានប្រសាសន៍បន្តថា មកដល់សព្វថ្ងៃវៀតណាម និងកម្ពុជាបានក្លាយជារដ្ឋអធិបតេយ្យដាច់ដោយឡែកពីគ្នាទៅហើយ ដែលមាននយោបាយការបរទេសជាក់លាក់រៀងៗខ្លួនទៅហើយក្នុងសម័យទំនើបនេះ ដែលភារកិច្ចបន្តប្រទេសទាំង២ ត្រូវសហការគ្នាដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការលើវិស័យនានាវិញ ហើយនឹងត្រូវសហការគ្នាលើគ្រប់វិស័យ ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ឯករាជភាព បូរណភាព មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា៕