​ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖ ឯកឧត្តម សុខ ឥសាន ថា ការជួបជុំរបស់គណបក្សភ្លើងទៀន ជា​សិទ្ធិ​សម្ដែង​មតិ​ផ្នែក​នយោបាយ ប៉ុន្តែត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ

ឯកឧត្តម សុខ ឥសាន ថា ការជួបជុំរបស់គណបក្សភ្លើងទៀន ជា​សិទ្ធិ​សម្ដែង​មតិ​ផ្នែក​នយោបាយ ប៉ុន្តែត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ

១.) ឯកឧត្តម សុខ ឥសាន៖ ការជួបជុំរបស់គណបក្សភ្លើងទៀន ជា​សិទ្ធិ​សម្ដែង​មតិ​ផ្នែក​នយោបាយ ប៉ុន្តែត្រូវ​រក្សា​ជំហរ​ឱ្យ​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខឥសាន បានមានប្រសាសន៍ថា ការ​ជួប​ជុំស្វែងរក​អ្នកគាំទ្រ​របស់​សកម្ម​ជន​បក្ស​ភ្លើង​ទៀន នេះ​គឺ​ជា​សិទ្ធិរបស់​ពួក​គាត់។  

ឯកឧត្តមអ្នកនាំពាក្យ បានមានប្រសាសន៍ថា សម្រាប់​គណបក្ស​កាន់​អំណាច​មិន​ដែល​ខ្លាច​អ្នក​ណានោះ​ទេ ហើយ​លោក​ក៏​ស្វាគមន៍​គ្រប់​បក្ស​នយោបាយ ក្នុង​ការ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុន។ ព័ត៌មានពិស្តា

២.) មតិលើកឡើង៖ ការពង្រឹងទំនាក់ទំនង កម្ពុជា-វៀតណាត ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍរួម

លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថានភាព​ទំនាក់ទំនង​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ចំណងមិត្តភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម​មាន​សារៈសំខាន់ ព្រោះ​នៅ​វៀតណាម​មាន​ប្រព័ន្ធ​ឯក​បក្ស ហើយ​កម្ពុជា​ដែល​ទំនងជា​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​យូរអង្វែង ដើម្បី​ធានា​នូវ​ការបង្កើត​គោលនយោបាយ​ប្រទេស​រៀងៗ​ខ្លួន​។ ព័ត៌មានពិស្តារ

លោក យង់ ពៅ បញ្ជាក់ពីមូលហេតុ ដែលប្រកាន់​ជំហរ​មិន​បើក​ដំណើរការ​វិទ្យុ VOD

================

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ការប្រកាន់​ជំហរ​មិន​បើក​ដំណើរការ​វិទ្យុ VOD នេះ ដោយសារ​ស្ថាប័ន​នេះ មាន​ភាព​រឹងត្អឹង​នឹង​រដ្ឋាភិបាល​ជាមុន ដែល​រដ្ឋាភិបាល​បាន​ទុកពេល និង​លទ្ធភាព​សុំទោស និង​បកស្រាយ ប៉ុន្តែ​ស្ថាប័ន​នេះ មិនចេះ​បត់បែន​តាម​កាលៈទេសៈ​ន​យោ​បាយ​ទើប​ឈានទៅដល់​ការបិទ​។ ព័ត៌មានពិស្តារ

Leave a Reply