មតិលើកឡើង៖ ការពង្រឹងទំនាក់ទំនង កម្ពុជា-វៀតណាត ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍរួម

លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថានភាព​ទំនាក់ទំនង​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ចំណងមិត្តភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម​មាន​សារៈសំខាន់ ព្រោះ​នៅ​វៀតណាម​មាន​ប្រព័ន្ធ​ឯក​បក្ស ហើយ​កម្ពុជា​ដែល​ទំនងជា​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​យូរអង្វែង ដើម្បី​ធានា​នូវ​ការបង្កើត​គោលនយោបាយ​ប្រទេស​រៀងៗ​ខ្លួន

លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថានភាព​ទំនាក់ទំនង​អន្តរជាតិ ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​មានប្រសាសន៍ថា ចំណងមិត្តភាព​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​កុម្មុយនីស្ត​វៀតណាម​មាន​សារៈសំខាន់ ព្រោះ​នៅ​វៀតណាម​មាន​ប្រព័ន្ធ​ឯក​បក្ស ហើយ​កម្ពុជា​ដែល​ទំនងជា​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​យូរអង្វែង ដើម្បី​ធានា​នូវ​ការបង្កើត​គោលនយោបាយ​ប្រទេស​រៀងៗ​ខ្លួន​។

​លោក ភា បានមានប្រសាសន៍បន្តថា ​មកដល់​សព្វថ្ងៃ​វៀតណាម និង​កម្ពុជា​បានក្លាយ​ជា​រដ្ឋ​អធិបតេយ្យ​ដាច់ដោយឡែក​ពីគ្នា​ទៅហើយ ដែលមាន​នយោបាយ​ការបរទេស​ជាក់លាក់​រៀងៗ​ខ្លួន​ទៅហើយ​ក្នុងសម័យ​ទំនើប​នេះ ដែល​ភារកិច្ច​បន្ត​ប្រទេស​ទាំង​២ ​ត្រូវ​សហការគ្នា​ដើម្បី​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​វិញ ហើយនឹង​ត្រូវ​សហការគ្នា​លើ​គ្រប់​វិស័យ ដោយ​ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យភាព ឯករាជភាព បូរណភាព មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​៕

ចំណែកឯលោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា វិញ បានលើកឡើងថា ថ្លែងថា ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ជាមួយ​បណ្តា​ប្រទេសជិតខាង​កម្ពុជា​ពិត​ជាមាន​សារៈសំខាន់​ក្នុង​គោលដៅ​អភិវឌ្ឍន៍​រួម​។  ការ​មាន​ទំនាក់ទំនង​ល្អ​នឹង​ប្រទេសជិតខាង​អាចជួយ​កាត់បន្ថយ​ជម្លោះ ហើយ​បង្កើន​កិច្ចសហការ​នឹង​គ្នា​។ ប៉ុន្តែ​កិច្ចសហការ​ទាំងនោះ​ត្រូវ​ធានា​ឱ្យបាន​នូវ​ឯករាជភាព អធិបតេយ្យភាព បូរណភាព​ទឹកដី ហើយ​ស្របតាម​គោលការណ៍​រដ្ឋធម្មនុញ្ញ​របស់​ជាតិ​។​

លោក ច័ន្ទ​រឿន បានលើកឡើងទៀតថា ភាគី​វៀតណាម និង​កម្ពុជា គួរ​បង្កើន​កិច្ចសហប្រតិបត្តិការ​ដោយ​ឈរលើ​ការពង្រឹង​កិច្ច​អនុវត្ត​ច្បាប់ ការគោរព​អធិបតេយ្យភាព បូរណភាព​ទឹកដី ឯករាជភាព​គ្នា ដែល​នឹង​នាំឱ្យមាន​ទំនាក់ទំនង​រឹងមាំ​ហើយ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក ហើយនឹង​អាច​បញ្ចៀស​អរិភាព​នឹង​គ្នា​ក្នុង​ប្រការ​ណាមួយ​។​

Leave a Reply