លោក យង់ ពៅ បញ្ជាក់ពីមូលហេតុ ដែលប្រកាន់​ជំហរ​មិន​បើក​ដំណើរការ​វិទ្យុ VOD

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ការប្រកាន់​ជំហរ​មិន​បើក​ដំណើរការ​វិទ្យុ VOD នេះ ដោយសារ​ស្ថាប័ន​នេះ មាន​ភាព​រឹងត្អឹង​នឹង​រដ្ឋាភិបាល​ជាមុន ដែល​រដ្ឋាភិបាល​បាន​ទុកពេល និង​លទ្ធភាព​សុំទោស និង​បកស្រាយ ប៉ុន្តែ​ស្ថាប័ន​នេះ មិនចេះ​បត់បែន​តាម​កាលៈទេសៈ​ន​យោ​បាយ​ទើប​ឈានទៅដល់​ការបិទ

លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា ការប្រកាន់​ជំហរ​មិន​បើក​ដំណើរការ​វិទ្យុ VOD នេះ ដោយសារ​ស្ថាប័ន​នេះ មាន​ភាព​រឹងត្អឹង​នឹង​រដ្ឋាភិបាល​ជាមុន ដែល​រដ្ឋាភិបាល​បាន​ទុកពេល និង​លទ្ធភាព​សុំទោស និង​បកស្រាយ ប៉ុន្តែ​ស្ថាប័ន​នេះ មិនចេះ​បត់បែន​តាម​កាលៈទេសៈ​ន​យោ​បាយ​ទើប​ឈានទៅដល់​ការបិទ​។

លោក យង់ ពៅ បានមានប្រសាសន៍បន្តថា បើសិន​រដ្ឋាភិបាល​មិនបាន​ប្រតិកម្ម​រឿងនេះ​ទេ នឹងធ្វើ​ឱ្យ​មតិ​សាធារណជន និង​មតិ​ក្រុមប្រឆាំង ជាពិសេស អាច​វាយតម្លៃថា សម្តេច ហ៊ុន សែន ពិតជា​បាន​ប្រើ​កូនប្រុស​ឱ្យ​ចុះហត្ថលេខា​លើ​ការបញ្ជា​ចំណាយ​នោះ​មែន ហើយ​អាចមាន​ការយល់ច្រឡំ​ថា លោក​យក​អំណាច​គ្រួសារ​ទៅធ្វើ​ការ ហើយ​ធ្វើឱ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​មើល​មក​ក្នុង​ផ្លូវ​មិនល្អ បើសិន​គ្មាន​ការបកស្រាយ​»​។

​លោក​ យង់ ពៅ លើកឡើង​ទៀតថា សំណុំរឿង​បិទ​វិទ្យុ VOD ជា​គំរូ​សម្រាប់​បណ្តា​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ សារព័ត៌មាន និង​ជាពិសេស​អ្នកសារព័ត៌មាន​ផ្សេងៗ​ទៀត ឱ្យបំពេញ​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​។ លោក​ថា អ្នកសារព័ត៌មាន​ត្រូវ​ដើរតួនាទី​ជា​អ្នក​ផ្តល់ព័ត៌មាន ចៀសវាង​ដើរតួ​ជា​តុលាការ ជា​អ្នកនយោបាយ ជា​អ្នកសម្រេចចិត្ត​ជួស​សាមីខ្លួន​ជាដើម ដើម្បី​ធ្វើឱ្យ​សង្គមជាតិ​មាន​សុខដុម ហើយ​វា​សមស្រប​នឹង​គោលការណ៍​វិជ្ជាជីវៈ​។

Leave a Reply