សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរៀបចំសណ្ឋាគារចំនួន​​២ទៀតក្នុងភ្នំពេញ​​និងត្រៀមគ្រូពេទ្យកង​​ទ័ពសម្រាប់​ព្យាបាលអ្នកជំងឺកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកង​​ទ័ព​​ជើង​គោក និងភាគីពាក់ព័ន្ធមួយចំនួន ត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទី​​រពេទ្យ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងមេបញ្ជាការកង​​ទ័ព​​ជើង​គោក និងភាគីពាក់ព័ន្ធមួយចំនួន ត្រូវរៀបចំសណ្ឋាគារចំនួន២បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើជាមន្ទី​​រពេទ្យ​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​​ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអ្នកជំងឺកូវីដ-១៩ថ្មីបានឆ្លងជាបន្តបន្ទាប់ ដែលរាជ រដ្ឋាភិបាលបាន​​រៀប​ចំសណ្ឋាគារអាំងទែរកុងទីណង់តាល់មួយកន្លែងដែលកំពុងគ្រប់គ្រងដោយផ្នែកស៊ីវិល និងការរៀបចំដោយកម្លាំងកងទ័ព និងផ្នែកដែលមានការពាក់ព័ន្ធ ។

សម្ដេចតេជោ បន្ដទៀតថា ដើម្បីឱ្យកាន់តែមានភាពងាយស្រួលក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ថែមទៀត សម្តេចតេជោ​បាន​ បញ្ជាឱ្យសាលារាជធានីភ្នំពេញ យកសណ្ឋាគារ២កន្លែងរៀបចំជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ និងបាន​​ពិភាក្សាជាមួយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ ដើម្បីបញ្ចេញក្រុម​​គ្រូពេទ្យ​​របស់កងទ័ព ក្នុងការអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល។

សំឡេង« ខ្ញុំបានចេញបទបញ្ជាឱ្យសាលារាជធានីភ្នំពេញ និងមេបញ្ជាការកងទ័ពជើងគោករៀបចំនូវមន្ទីរពេទ្យ២បន្ថែមទៀត ដោយយកសណ្ឋាគារធ្វើជាទីកន្លែងរៀបចំ ដែលអាចមាន ប្រមាណជាង២០០បន្ទប់ ឬអាច លើសនេះ ។

ដោយសារស្ថានភាពបែបនេះខ្ញុំបានពិភាក្សាជាមួយសម្តេចពិជ័យសេនាទៀបាញ់ ដើម្បីបញ្ចេញក្រុមគ្រូពេទ្យរបស់​​កងទ័ពអន្តរាគមន៍ជួយដល់គ្រូពេទ្យស៊ីវិល ។ ខាងសម្តេចពិជ័យសេនាទៀ បាញ់ ក៏បានឱ្យដឹងថា បានរៀបចំ៣០ក្រុម នៃក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យ ដើម្បីមកជួយខាងផ្នែកស៊ីវិល ។ ដូច្នេះខ្ញុំសូមឱ្យសម្តេចពិជ័យសេនាទៀ បាញ់ ក៏ដូចជាឯកឧត្តម ម៉ម ប៊ុនហេងធ្វើការពិភាក្សាគ្នា ហើយប្រគល់ភារកិច្ចនេះ យោបល់របស់ខ្ញុំគឺសម្រាប់ ពេទ្យ២កន្លែង​​ដែលរៀបចំនៅទីក្រុងភ្នំពេញនេះ ប្រសិនបើវាបានកើតឡើង ត្រូវបង្កើតឡើង គឺត្រូវប្រគល់ឱ្​​យកងទ័ពរៀបចំនឹង​គ្រប់គ្រងតែម្តង ប្រើប្រាស់វេជ្ជបណ្ឌិតនិងគ្រូពេទ្យពីកងទ័ពដើម្បីគ្រប់គ្រងកន្លែងនោះតែម្តង» ៕

Leave a Reply