ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តឯកឧត្ដម អ៊ុន ចាន់ដា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យ អ្នកកំពុងធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម ក្នុងគោលបំណងដើម្បីឱ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលពេញសកលលោក។
នាយករងរដ្ឋបាលសាលាខេត្តកំពង់ចាម លោក នួន ណុយ បានឱ្យដឹងថា នៅមជ្ឈមណ្ឌលកោសល្យភូមិភាគខេត្តកំពង់ចាម មានអ្នកធ្វើចត្តាឡីស័កសរុបចំនួន៣៦៨នាក់ ស្រី១០៥នាក់។
ប៉ុន្តែនៅថ្ងៃដដែលនេះ ក្រោយបាយថ្ងៃត្រង់ លទ្ធផលបានចេញលើកទី២ អវិជ្ជមានចំនួន ៧០នាក់ និងបានឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។
លោក នួន ណុយ បានបញ្ជាក់ផងដែរថាក្នុងវេលាយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ និងមានពលករមកពីព្រំដែនចំនួន១០នាក់ទៀត ត្រូវធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ខេត្តកំពង់ចាមនេះផងដែរ៕