អភិបាលខេត្តតាកែវ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក្នុងអាគារអន្តេវាសិកដ្ឋាន នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ និងចុះសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ

ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

តាកែវ៖ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្ត នៃគណៈអភិបាល ខេត្តតាកែវ រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ ២០២១ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅក្នុងអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ព្រមទាំងសួរសុខទុក្ខពលករជាង១០០នាក់ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ។

ក្នុងឱកាសចុះពិនិត្យនឹងសាកសួរសុខទុក្ខពលករនេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាល ខេត្ត បានមានប្រសាសន៍ដោយធ្វើការណែនាំទៅដល់បងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័ក នាពេលនេះ សូមបងប្អូនប្រកាន់ភ្ជាប់នឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការណ៍សម្តេចតេជោ ហ៊ុន សែន ៣កុំ និង៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។

Leave a Reply