ខែកុម្ភៈ ក្រុមការងារតាមដានហ្វេសប៊ុក សម្ដេច ស ខេង ដោះស្រាយបញ្ហាពលរដ្ឋ ៣៦ករណី

ក្រុមការងារតាមដានការ ដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបានចំនួន ៣៦ករណី និងកំពុងដោះស្រាយ ចំនួន៣៨៥ ករណី។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ។

ភ្នំពេញ៖ ក្រុមការងារតាមដានការ ដោះស្រាយមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងគេហទំព័រហ្វេ សប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជូនទៅបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបានចំនួន ៣៦ករណី និងកំពុងដោះស្រាយ ចំនួន៣៨៥ ករណី។ នេះបើយោងតាមលិខិត របស់ក្រសួងមហាផ្ទៃ ។

ក្នុងករណីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានសរសេរនៅលើបណ្ដាញសង្គម ហ្វេសប៊ុកហ្វេសប៊ុក នាថ្ងៃទី១០ មីនា ថា «លទ្ធផលនៃរបាយការណ៍ បានបង្ហាញពីការខិតខំប្រឹងប្រែង និងកិច្ចសហការប្រកបដោយការ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយ និងឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់សម្ដេច” ។

សម្ដេច ក៏បានថ្លែងអំណរគុណព្រមទាំង និងលើកទឹកចិត្តចំពោះជនរួមជាតិទាំងអស់ ដែលបានលើកជាមតិយោបល់ និងសំណូមពរតាមរយៈទំព័រហ្វេសប៊ុក របស់សម្ដេច ដើម្បីរួមគ្នាដោះស្រាយបញ្ហា និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិបន្តទៀត ៕

Leave a Reply