
ព័ត៌មានជាតិ


សម្តេច ហ៊ុន សែន៖បើក្រោយភ្ជុំមាន«ឆ្លងកូវីដច្រើន»គម្រោងបើកប្រទេសឡើងវិញនឹងលុបចោល
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើសារជូនជនរួមជាតិអំពីការព្រួយបារម្ភ និងតាមដានស្ថានភាពចម្លងជំងឺកូវីដ១៩ ក្រោយបុណ្យភ្ជុំបិណ្ឌ។ការថ្លែងសារនេះ ធ្វើឡើងខណៈពេលដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសកំពុងសប្បាយរីករាយពិធីបុណ្យភ្ជុំបិណ្ឌ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា
នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញ ស្តីពី «ការងារអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍សាខា របស់កាកបាទក្រហមកម្ពុជា និងកែសម្រួលលើផែនការសកម្មភាពមួយចំនួនរបស់ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ» ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ-មន្ត្រីនៃអគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានទាំង៥ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សរុបចំនួន ១៧នាក់។

ក្រសួងការងារចេញសេចក្តីណែនាំបន្ថែមពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស
រាជធានីភ្នំពេញ៖នៅថ្ងៃទី០៤ ខែ តុលា ឆ្នាំ ២០២១នេះក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងមួយស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ និងដើម្បីចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលទ្រង់ទ្រាយធំ នៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក៏ដូចជាការរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី (New Normal) និងការត្រៀមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្រសួងសូមណែនាំ ដូចខាងក្រោម៖

ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អមដោយថ្នាក់ដឹកនាំ អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ក្នុងបេសកកម្ម នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ។

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានអំពីគណនីហ្វេសប៊ុកអនាមិកមួយ បានចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហោះខ្លឹមសារចោទប្រកាន់ មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាចែករំលែកបទពិសោធន៍ផ្ទាល់របស់កម្ពុជាស្តីពីការផ្សះផ្សាជាតិ និងការកសាងសន្តិភាព
នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នាថ្ងៃទី៤ ខែតុលានេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខណៈពេលដែលយើងស្វះស្វែងរិះរកដំណោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ឯកឧត្តមបានឆ្លៀតឱកាសចែករំលែកបទពិសោធន៍ផ្ទាល់របស់កម្ពុជាខ្លះស្តីពីការផ្សះផ្សាជាតិនិងការកសាងសន្តិភាព ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនាប្រកបដោយសន្តិវិធី និងការស្ថាបនា។

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតអបអរសាទរឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម គីស៊ីដា ហ្វឹមីអូ ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសជប៉ុន បន្ទាប់ពីទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលនេះពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការគាំទ្រពីសំណាក់សមាជិកបក្ស ក៏ដូចជា ប្រជាជនជប៉ុន។ នេះបើយោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនឧត្តម គីស៊ីដា ហ្វឹមីអូ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងលោក សែម សង្វាត និងឧបត្ថម្ភគ្រឿងបរិភោគ-ថវិកាសម្រាប់ធ្វេីបុណ្យ ៧ថ្ងៃ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនទៀតដល់យុវជនកំព្រាជាកូនទាំង ៣នាក់ ដេីម្បីក្តីសង្ឃឹមតទៅមុខទៀត
នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនសម្រាប់ចូលរួមធ្វេីបុណ្យ ៧ថ្ងៃ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនទៀតដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់យុវជនកំព្រា ៣នាក់បងប្អូន ដែលបានបាត់បង់ឪពុកជាទីស្រឡាញ់ គឺតារាចម្រៀង លោក សែម សង្វាត ដែលទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១កន្លងទៅ។

អភិបាលរាជធានីភ្នំពេញ បានណែនាំ ដល់អភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងវិធានការការពារអោយបានម៉ត់ចត់បំផុតពេលប្រជាពលរដ្ឋធ្វើដំណើរចេញពីរភ្នំពេញទៅភ្ជុំនៅស្រុកកំណើត និងចូលភ្នំពេញវិញត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់
ឯកឧត្តម ឃួង ស្រេង ថ្លែងថា៖ការនឿយហត់របស់យើងអាជ្ញាធរគឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។

លោកជំទាវ ឱ វណ្ណឌីន ជំរុញការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅឱ្យបានគ្រប់ៗគ្នា
លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំង២៥ឱ្យពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលជាក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា។

សម្តេចក្រឡាហោម ស ខេង៖ធ្វើជាមន្ត្រីកុំប្រកាន់យកឱកាសនិយម ត្រូវប្រកាន់ខ្ជាប់នូវផលប្រយោជន៍សាធារណៈ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ធ្វើជាមន្ដ្រីកុំឱកាសនិយម កុំភ្លើតភ្លើននូវតួនាទី ឬមុខតំណែងរបស់ខ្លួន ហើយមន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់ផលប្រយោជន៍សាធារណៈជាសំខាន់ កុំគិតពីបក្ខពួកគ្រួសារនិយម។

ប្រមុខរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត និងធ្វើដំណើរ កម្សាន្តតាមរមណីយដ្ឋាននានាឱ្យប្រើមធ្យោបាយធ្វើដំណើរឯកជន ដោយចៀសវាងការប្រើមធ្យោបាយធ្វើ ដំណើររួម ដែលងាយនឹងឆ្លងជំងឺកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរចេញចូល រាជធានីភ្នំពេញឱ្យបានជ្រាបថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាក ០៣ថ្ងៃ សម្រាប់ ពីធីបុណ្យភ្ជុំបិណ្ឌតាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត និងកម្មករប្រចាំឆ្នាំ២០២១។ ក្នុងអំឡុងពេលឈប់សម្រាករយៈពេល ០៣ថ្ងៃខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចធ្វើដំណើរទៅជួបជុំ គ្រួសារ និងធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានា ដែលអាចធ្វើឱ្យ ព្រះរាជាណាចក្រកម្ពុជា ប្រឈម នឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី អមដំណើរដោយអភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្រ្ដីសាលាខេត្តទាំងអស់ ដែលរៀបចំដោយរដ្ឋបាលខេត្តរតនគិរី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅបរិវេណសាលប្រជុំសាលាខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ សង្កាត់ទាំង៦៤ ទូទាំងខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ទទួលបន្ទុក ស.ស.យ.ក ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលអ្នកសង្កេតការណ៍ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ដល់យុវជនស្ម័គ្រចិត្ត ស.ស.យ.ក មកពីឃុំ សង្កាត់ទាំង៦៤ ទូទាំងខេត្ត ដើម្បីត្រៀមចូលរួមសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ។

ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តខេត្តកំពត នៅឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត រួមនិងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញ អាជ្ញាធរក្រុង ស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកងកម្លាំងដែលមកពីអង្គភាពឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ នៅស្រុកសន្ទុក និងស្រុកកំពង់ស្វាយ
ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានកិត្តិយសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខជីវភាពរបស់បងប្អូនអតីតយុទ្ធជន ចំនួន ២០១គ្រួសារ ក្នុងនោះនៅឃុំក្រយា ស្រុកសន្ទុក ចំនួន ១៤១គ្រួសារ និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ចំនួន ៦០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២១។

ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងខេត្តរតនគិរីចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី
ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានដឹកនាំប្រតិភូខេត្តទាំងពីរ (កំពង់ស្ពឺ-រតនគិរី) អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តខេត្តរតនគិរី។

រដ្ឋមន្ត្រីការបរទេសកម្ពុជានឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី៤ តុលា
តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២របស់ព្រុយណេដា រ៉ូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណា ចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ -សន្តិសុខអាស៊ានលើកទី២៤ (APSC) និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣០(ACC) ដែលនឹង ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូនៅថ្ងៃទី៤ខែតុលា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១។