កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងលោក សែម សង្វាត និងឧបត្ថម្ភគ្រឿងបរិភោគ-ថវិកាសម្រាប់ធ្វេីបុណ្យ​ ៧ថ្ងៃ​ ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនទៀត​ដល់យុវជនកំព្រាជាកូនទាំង ៣នាក់​ ដេីម្បីក្តីសង្ឃឹមតទៅមុខទៀត

នៅថ្ងៃចន្ទ ទី ៤ ខែតុលា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នាំយកគ្រឿងបរិភោគ​ និងថវិកាមួយចំនួនសម្រាប់ចូលរួមធ្វេីបុណ្យ​ ៧ថ្ងៃ​ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនទៀតដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់យុវជនកំព្រា ៣នាក់បងប្អូន ដែលបានបាត់បង់ឪពុកជាទីស្រឡាញ់ គឺតារាចម្រៀង លោក សែម សង្វាត ដែលទទួលមរណភាពក្នុងអាយុ ៤៨ឆ្នាំ​ ដោយរោគាពាធ​ កាលពីថ្ងៃទី​ ១​ ខែតុលា​ ឆ្នាំ២០២១កន្លងទៅ។

ស្ថិតក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកជំទាវអគ្គលេខាធិការរងទី១ សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពលោក សែម សង្វាត បានទៅកាន់សុគតិភព និងសូមផ្តាំផ្ញើដល់យុវជនកំព្រាទាំង ៣នាក់បងប្អូន ត្រូវមានស្មារតីរឹងប៉ឹង​ ស្តាប់តាមបណ្តាំចុងក្រោយរបស់ឪពុកដែល​ «សូមឱ្យកូនៗចេះស្រឡាញ់គ្នា​ កុំបោះបង់គ្នាចោល» ហេីយត្រូវជម្នះរាល់ការលំបាកដើម្បីជីវភាពគ្រួសារ និងខិតខំសិក្សារៀនសូត្រ​ ដេីម្បីអនាគតតទៅមុខទៀត។

កូនប្រុសច្បងរបស់លោក​ សែម​ សង្វាត​ ឈ្មោះ​ សង្វាត​ រតនៈ​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលសម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខ​ ផ្តល់ភាពកក់ក្តៅ​ និងក្តីសង្ឃឹមដល់សិល្បករដែលជួបការលំបាក​ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់​ និងសូមប្តេជ្ញាចិត្តជម្នះរាល់ឧបសគ្គ​ ខិតខំកសាងខ្លួនឱ្យក្លាយជាពលរដ្ឋល្អ​ និងជាធនធានមនុស្សរបស់សង្គមជាតិ។

គួររំលឹកថា​​ កាកបាទក្រហមកម្ពុជា​​ ធ្លាប់បាន​ផ្តល់អំណោយ​សម្រាលការលំបាកដល់លោក​ សែម​ សង្វាត​ ដែលចាប់ផ្តេីមធ្លាក់ខ្លួនឈឺ​ មានជំងឺថ្លេីម​ ក្រពះ​ និងពោះវៀនធ្ងន់ធ្ងរ​ កាលពីថ្ងៃទី​ ៨​ ខែតុលា​​ ឆ្នាំ២០១៩កន្លងទៅផងដែរ៕

Leave a Reply