ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខេត្តកោះកុង។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ

នៅព្រឹកទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំង ឆ្ពោះទៅផ្លូវជាតិលេខ ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ។

អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងសាលានានា ក្នុងខេត្ត និងបើកអោយដំណើរការឡើងវិញ

ដោយអនុវត្តន៍តាមប្រសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យសាលារៀនមួយចំនួននៅក្នុងក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្សចូលរៀននៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ។

អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធានការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី

នៅរសៀលថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាក់វិធាន ការបន្ទាន់ ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅមូលដ្ឋានស្រុកអង្គរបូរី ដែលកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត តំណាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងតំបន់សឹករងតាកែវ លោក ឌឹម គឹមសាន អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក ព្រមទាំងលោក លោកស្រី មន្រ្តីចំណុះរដ្ឋបាលស្រុកជាច្រើនរូបផងដែរ។

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១–២០៣០)

ថ្ងៃព្រហស្បតិ៍ទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១–២០៣០) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប តាមប្រព័ន្ធអនឡាញ Video Zoom។

បើកកិច្ចប្រជុំស្តីពីផែនការការពារ សន្តិសុខសុវត្ថិភាពជូនទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តមឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនគណៈប្រតិភូជាន់ខ្ពស់ចិនដឹកនាំដោយឯកឧត្តម វ៉ាង យី (wang Yi )ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។

អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងបញ្ហាប្រឈមនានា

រសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ ឣញ្ជើញចូលរួមក្នុងកិច្ចប្រជំុពិភាក្សាលើវឌ្ឍនភាពការងារចាក់វ៉ាក់សាំងកូវីដ-១៩ និងបញ្ហាប្រឈមនានា ក្រោមឣធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន (គ.វ.ក .១៩) តាមរយៈប្រព័ន្ធ ZOOM meeting៕

អភិបាលខេត្តប៉ៃលិន ចុះជួបសំណេះសំណាល និងឧបត្ថម្ភថវិកាប្រចាំខែកញ្ញា ជូនចាស់ជរា គ្មានទីពឹង

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងនាម​ប្រធាន​មូលនិធិ​គាំទ្រ សុខភាព និងសង្គ្រោះ​បន្ទាន់​ចាស់ជរាគ្មានទីពឹង និងក្នុងនាមឯកឧត្តម អ៉ី ឈាន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងក្រុម​ការងារ​ បានចុះ​ជួបសំណេះសំណាលសួរ​សុខទុក្ខ​ លោកយាយ​ លោកតា​ គ្មាន​ទីពឹង​ និង​បានឧបត្ថម្ភថវិកា ប្រចាំខែ​កញ្ញា​ ក្នុងម្នាក់ៗ១០ម៉ឺនរៀល ។

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យត្រៀមទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំទីតាំងមណ្ឌលចត្តាឡីស័កថ្មីបន្ថែម នៅសណ្ឋាគារសុវណ្ណភូមិ មាន៥២បន្ទប់ ស្ថិតក្នុងភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខណៈទីតាំងចត្តាឡីស័កនៅតាមសាលារៀន នឹងត្រូវប្តូរទីតាំងដើម្បីត្រៀមបើកដំណើរការការសិក្សាសម្រាប់សិស្សានុសិស្សឡើងវិញនាពេលខាងមុខនេះ។

អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំបើកសាលារៀនរបស់រដ្ឋ និងឯកជនឡើងវិញ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំពិភាក្សាសំខាន់មួយ ដោយមានការចូលរួមពីឣភិបាលរងខេត្ត មន្ទីរឣប់រំយុវជននិងកីឡា មន្ទីរសុខាភិបាល ឣភិបាលក្រុង-ស្រុក ស្តីពីការត្រៀមរៀបចំបើកសាលារៀនរបស់រដ្ឋ និងឯកជនឡើងវិញ ដើម្បីឲ្យសិស្សបានចូលរៀន ។ ប៉ុន្តែយោងតាមឣនុសាសន៌ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ការចូលរៀនរបស់សិស្ស គឺស្ថិតក្នុងលក្ខណះជាជំហានៗ អាស្រ័យលើសភាពការណ៏ជាក់ស្តែងរបស់រាជធានីខេត្តនីមួយៗ ។

អតីតយុទ្ធជនខេត្តកំពង់ចាម ចំនួន ៣៤គ្រួសារ បានទទួល អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្

នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនខេត្តកំពង់ចាមចំនួន ៣៤គ្រួសារ ដែលបានស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

រដ្ឋបាលខេត្តកោះកុង បានទទួលផ្លែមៀន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រដ្ឋបាលខេត្តកោះកុង បានទទួលផ្លែមៀន ចំនួន ០៥តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក គិត ទៀ មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ដើម្បីបែងចែកជូនដល់កងកម្លាំងទាំងបី មន្រ្តីរាជការ ក្រុមគ្រូពេទ្យជួរមុខ អ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល និងអ្នកកំពុងធ្វើចត្តាឡីស័ក។

អភិបាលខេត្តប៉ៃលិន ជម្រុញដល់មន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុក្ខដាក់ព្យាបាល និងលើកទឹកចិត្តអ្នកជំងឺកូវី-១៩

មានប្រសាសន៍លើកឡើង ក្នុងពិធីប្រគល់ត្រា(គំរូថ្មី) របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ជម្រុញដល់មន្ទីរសុខាភិបាលត្រូវយកចិត្តទុក្ខដាក់ព្យាបាល និងលើកទឹកចិត្តអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល ដើម្បីអោយពួកគាត់កាន់តែមានទំនុកចិត្តលើក្រុមគ្រូពេទ្យ ក្នុងការព្យាលបាល និងឆាប់ជាសះស្បើយពីជម្ងឺដ៍កាចសាហាវនេះ។

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាគណៈអធិបតី ប្រកាសចូលកាន់មុខតំណែងនាយប៉ុស្ត៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង និងផ្ទេរភារកិច្ចនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តជាតិព្រំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្រ្តីចំណុះនាយកដ្ឋានច្រកទ្វារទី១ និងគ្រប់បណ្តាអង្គភាពពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងភាគីថៃជាមិត្តផងដែរ។

គ្រួសារជនពិការនៅខេត្តប៉ៃលិន ចំនួន ១៥គ្រួសារ ទទួលអំណោយរទេះរុញ និងស្បៀងអាហារ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយករទេះរុញ (សម្រាប់ជនពិការ) ព្រមទាំងស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកចែកជូនដល់គ្រួសារជនពិការ ដែលមានជីវភាពខ្វះខាត ចំនួន ១៥គ្រួសារ នៅក្នុងសង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការអនុវត្តច្បាប់វិនិយោគ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត តាមរយៈកម្មវិធីប្រជុំពីចម្ងាយ ZOOM

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ចូលរួមកិច្ចប្រជុំពិភាក្សាអំពីស្ថានភាព នៃការអនុវត្តច្បាប់វិនិយោគ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត តាមរយៈកម្មវិធីប្រជុំពីចម្ងាយ ZOOM ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ។

អភិបាលខេត្តប៉ៃលិន បន្តទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករម្ចាស់ចំការ បែងចែកជូនទៅកងកម្លាំងទាំង៣ស្ថាប័ន ក្រុមគ្រូពេទ្យ បងប្អូនពលករកំពុងធ្វើចត្តាឡីស័ក

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញបន្តទទួលទិញផ្លែមៀនប៉ៃលិន ពីប្រជាកសិករម្ចាស់ចំការបានចំនួន ២៥០០គីឡូបន្ថែមទៀត ។

អភិបាលខេត្តកោះកុង ចាត់តំណាងចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់

ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីលោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត  និងមានការចូលរួមពីអាជ្ញាធរស្រុក និងឃុំ បានចុះពិនិត្យទីតាំងគម្រោងវិនិយោគកោះម្នាស់ នៃតំបន់វិស្សមកាលតារាសាគរ ស្ថិតក្នុងឃុំកោះស្តេច ស្រុកគិរីសាគរ ដែលត្រូវបានក្រុមហ៊ុន រាយការណ៍ថាមានការលួចឈូសឆាយដី និងសាងសង់សំណង់ដោយខុសច្បាប់ ហើយក្នុងនោះក្រុមហ៊ុនស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយពីរដ្ឋបាលខេត្ត ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។

លោកជំទាវ មិថុនា ភូថង ជំរុញអោយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ពង្រឹង ដល់ពលករដែលធ្វើការឆ្លងដែនទាំងអស់ ត្រូវធ្វើចត្តាឡីស័កគ្រប់ៗគ្នា មុននឹងបញ្ជូនទៅកាន់គេហដ្ឋាន

លោកជំទាវអភិបាលខេត្តកោះកុង បានលើកឡើងថា បច្ចុប្បន្នខេត្តកោះកុងរបស់យើង ពិតជារក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរទាំងក្នុងមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ភូមិ មិនមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សំគាល់នោះទេ ចំពោះនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចគ្នាដែរ។ ទោះបីជាយើងកំពុងមមាញឹក ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ កងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញតួនាទី ភារកិច្ចបានល្អប្រសើរជាប់ជាប្រចាំ ថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលជីវភាពលក់ដូរ និងការលំបាកជាក់ស្តែងរបស់បងប្អូនអាជីវករផ្សារសាមគ្គី ហៅផ្សាប៉ាហ៉ី

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលជីវភាពលក់ដូរ និងការលំបាកជាក់ស្តែងរបស់បងប្អូនអាជីវករផ្សារសាមគ្គី ហៅផ្សាប៉ាហ៉ី ដែលបានរើមក លក់ដូរជាបណ្តោះអាសន្ននៅលើទីតាំងថ្មី បន្ទាប់ពីផ្សារសាមគ្គីទីតាំងចាស់ត្រូវបានបិទខ្ទប់ដោយសារមានករណីឆ្លងជម្ងឺកូវីដ១៩ ។