ព័ត៌មានជាតិ

កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក

ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីរំកិលទូក កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង

រសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកជំទាវ កែ សួនសុភី សសុខា បានចូលរួមពិធីរំកិលទូក “ង” កម្ពោជិកបុត្តាខេមរាតរី វែងជាងគេលើពិភពលោក ចេញពីទួលបារាយណ៍អណ្តែតមកចុងប៉ម មុខសាលាខេត្តព្រៃវែង ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅទួលបារាយណ៍អណ្តែត ក្រុងព្រៃវែង។

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើក​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ព្យួរការងារ​ជាង​១​ពាន់​នាក់​

ក្រសួង​ការងារ​ជូនដំណឹង​ពី​ការបើក​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ព្យួរការងារ​ជាង​១​ពាន់​នាក់​

ឯកឧត្តម ផៃ ស៊ីផាន៖ ការផ្លាស់ប្តូរអភិបាលខេត្ត គឺដោយសារពួកគាត់មានស្នាដៃដឹកនាំ

ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលមានប្រសាសន៍ថា គ្រប់អភិបាលខេត្តទាំងអស់សុទ្ធតែមានអាណត្តិសម្រាប់ការដឹកនាំ។ ការផ្លាស់ប្តូរនេះ មិនមែនដោយសារតែអភិបាលខេត្តទាំងនោះមានកំហុសនោះទេ ពួកគាត់សុទ្ធតែមានស្នាដៃក្នុងការដឹកនាំ

រាជរដ្ឋាភិបាល ចាត់ទុកគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ជាខ្សែក្រវ៉ាត់ការពារទីមួយ ដើម្បីការពារអាយុជីវិតប្រជាជន ក្នុងការបង្កើនឲ្យបាននូវភាពស៊ាំ

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ពិធីប្រកាស “បើកយុទ្ធនាការជាតិចាក់វ៉ាក់សាំងដូសជំរុញ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងតាមខេត្តនានា” ដែលជាការអនុវត្តគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនប្រជាជនធានាឲ្យបាននូវ “ភាពស៊ាំ សហគមន៍រឹងមាំពិតប្រាកដមួយ” សំដៅទប់ទល់នឹងការវាយលុកនៃមេរោគដែលតា “Delta” ក្នុងសហគមន៍ និងការត្រៀមលក្ខណៈឈានឆ្ពោះទៅកាន់ផែនការ បើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ។

អភិបាលខេត្ត​ប៉ៃលិន ប្ដេជ្ញា​រៀបចំ​តំបន់​ទេសចរណ៍​ដែល​គេ​បោះបង់ចោល​ទៅជា​គោលដៅ​សក្ដានុពល​

អភិបាលខេត្តប៉ៃលិន​ លោកជំទាវ បាន ស្រីមុំ ប្ដេជ្ញាចិត្ត​រៀបចំ​តំបន់​ទេសចរណ៍​ដែល​ត្រូវបាន​គេបោះបង់​ចោល ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​សក្ដានុពល​។​

អាជ្ញាធរ​ខេត្តកំពត បើក​ទ្វារ​រំដោះ​ទឹក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ចៀសវាង​ទឹក​ជន់​ខ្លាំង

ក្រោយ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ក្រុមបច្ចេកទេស​នៃ​ទំនប់​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្តកំពត នៅ​ម៉ោង​១១៖០០​ព្រឹក ថ្ងៃទី​១១ ខែតុលា​នេះ បាន​បើក​បង្ហូរទឹក​សន្សឹមៗ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​កំចាយ ខណៈ​ទឹក​កើន​ឡើងដល់​កម្រិត​រំដោះ​ត្រូវ​ចេញ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ខេត្ត​។

នាយករដ្ឋមន្ត្រី​ថៃ​គ្រោង​នឹង​ទម្លាក់ចោល​ផែនការ​ធ្វើ​ចត្តា​ឡី​ស័ក​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​

នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ​ទី​១១​តុលា ​ថា ថៃ​គ្រោង​នឹង​មិន​តម្រូវ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​មកពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​យ៉ាងតិច ១០ ធ្វើ​ចត្តា​ឡីស័​កនៅ​ដើម​ខែ​ក្រោយ​នោះ​ឡើយ ប្រសិន​បើ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ពេញលេញ​។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន និងអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង ទូទាំងខេត្តកំពងស្ពឺ

នៅរសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជាពរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើង ទូទាំងខេត្តកំពងស្ពឺ ដែលបានប្រារព្ធពិធីនៅសាលាខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.) តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយស្សូម  (Zoom Meeting)

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការ គ.គ.ស. បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន (គ.គ.ស.)  ដើម្បីផ្សព្វផ្សាយគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការកំណត់វិធានការចាំបាច់ និងទិសដៅពង្រីកវិសាលភាពនៃការផ្តល់សេវាពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។ 

សម្ដេចក្រឡាហោម ស ខេង បន្ដអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានបន្ដអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ងួន រតនៈ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជំនួសឯកឧត្តម សុខ លូ ដែលត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងវិញ។

តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖ កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាព សិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

តំណាងអចិន្ដ្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាព សិទ្ធិមនុស្សរបស់កម្ពុជា ត្រូវបានទទួលស្គាល់ ក្នុងកិច្ចពិភាក្សា របស់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ

អភិបាលរាជធានី៖ អាយុជីវិតប្រជាពលរដ្ឋ ជារឿងតែមួយគត់ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវការពារ

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរដែលជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឯកឧត្តម សុខ ឥសាន៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ គឺបញ្ជាក់ពីភាពក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ចេញមតិទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ គឺបញ្ជាក់ពីភាពក្លាហានរបស់សម្តេច ហ៊ុន សែន ដែលជាប្រធានប្រធានគណបក្ស ហើយសម្តេច មានសញ្ជាតិខ្មែរតែមួយគត់។ 

សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើង

សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើង

ឯកឧត្តម ហ៊ុន ម៉ានី៖ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានឱ្យឈានទៅដល់ការយកលក្ខខណ្ឌ សញ្ជាតិមកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានឱ្យឈានទៅដល់ការយកលក្ខខណ្ឌ សញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់។

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម នាំយកទេយ្យទាន -គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍវស័យ កសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម និង សហការី  -ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី អញ្ជើញនាំយកទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ចំនួន៤ ក្នុងក្រុងកំពង់ចាម ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅផ្ទះក្រញូង នគរបាជ័យ ដើម្បី ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌ និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតាញាតិកាទាំងប្រាំពីរសណ្ដាន -ដួងព្រលឹងវីរជនស្នេហាជាតិ និងអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសគាំទ្រប្រសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ

ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រកាសគាំទ្រដល់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថា ថ្នាក់ដឹកនាំកំពូលរបស់ជាតិគួរមានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។

មេធាវីរាជរដ្ឋាភិបាល ទាត់ចោលទាំងស្រុងនូវការចុះផ្សាយផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដែលផ្សាយបំភ្លៃការពិតថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប

មេធាវីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍ ដោយប្រកាសបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយគ្មានសច្ចភាព គ្មានមូលដ្ឋាន និងផ្ទុយពីការពិតរបស់សារព័ត៌មាន The Guardian ដោយផ្សាយបំភ្លៃការពិតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។