ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញផ្តល់កិត្តិយស ជួបសំណេះសំណាល ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត

លោកជំទាវអភិបាលខេត្ត ថ្លែងអំណរគុណចំពោះក្រុមការងារព័ត៍មានវិទ្យាទាំងអស់ ដែលយកចិត្តទុកដាក់ ក្នុងការរៀបចំព័ត៌មាននានា ក្នុងទូទាំងខេត្ត ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈគេហទំព័ររដ្ឋ ហ្វេសប៊ុករបស់រដ្ឋបាលខេត្ត និងក្រុប ឆានែល តេឡេក្រាម និងបណ្ដាញសង្គមនានា ដល់សាធារណជន និងអ្នកដែលត្រូវការព័ត៌មានទាំងអស់ ជាមួយគ្នានេះដែរ សូមក្រុមការងារជំរុញ និងលើកទឹកចិត្តដល់មន្ត្រីបង្គោល នៅតាមរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពទាំងអស់ ដែលកំពុងបំពេញបេសកកម្មក្នុងខេត្ត សរសេរអត្តបទព័ត៍មានពាក់ព័ន្ធសកម្មភាពការងារ ក្នុងន័យផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងសម្បូរបែប។ ជាមួយគ្នាផងដែរ ក្រុមការងារត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការតាមដានរាល់មតិយោបល់របស់បងប្អូនប្រជាពលរដ្ឋ ក្នុងគេហទំព័រ ហ្វេសប៊ុក និងបណ្ដាញសង្គមនានា របស់សម្តេចតេជោ សម្តេចក្រឡាហោម ដែលជាសំណូមពរ រឺបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធ និងខេត្តកោះកុង ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា និងសមស្របបំផុត ថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕

អភិបាលខេត្តកោះកុង ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរក្នុងផ្សារដងទង់ឲ្យបានល្អប្រសើរ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានទទួលជួបពិភាក្សាការងារ និងទទួលសំណើ-សំណូមពរ ពីអាជីវករលក់ដូរក្នុងផ្សារដងទង់ ស្នើឱ្យអាជ្ញាធរខេត្ត ក្រុង និងសមត្ថកិច្ចពាក់ព័ន្ធ រៀបចំសណ្តាប់ធ្នាប់អាជីករលក់ដូរខាងក្រៅបរិវេណផ្សារឲ្យបានល្អប្រសើរ ដើម្បីរបៀបរៀបរយ បរិស្ថានអនាម័យ និងផលប្រយោជន៍រួមអាជីវករលក់ដូរខាងក្នុងបរិវេណផ្សារ ថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល ចែកថវិកា-ប្រេងសាំង លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក៏ដូចជាជួយសម្រួលក្នុងការធ្វើដំណើរ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការជួបជុំប្រារព្ធពិធីកាន់បិណ្ឌវេនទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ អ៊ី ឈាន ​ចុះ​ជួប​សំណេះ​សំណាល​ និងសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិកា នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​ ៣១៧​ តេជោ​ភ្នំឆ័ត្រ

ឯកឧត្តម​ នាយឧត្តមសេនីយ៍ ​ អ៉ី ឈាន នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន និងជារដ្ឋលេខា​ធិការក្រសួង​ការ​ពារ​ជាតិ​ តំណាង​​ដ៏ខ្ពង់ខ្ពស់សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ និង​គណៈប្រតិភូ​ក្រសួង​ការ​ពារ​ជាតិ ​ អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ និងសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិកា នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិកា​ ៣១៧​ តេជោ​ភ្នំឆ័ត្រ​ ដែលស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ចេក ​ខេត្ត​បន្ទាយ​មាន​ជ័យ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ ។

អភិបាលខេត្តប៉ៃលិន សូមថ្លែងអំណរគុណដល់ក្រុមការងារបុរីរតនៈសាគូរ៉ា ដែលបានឧបត្ថម្ភក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ~១៩ ប្រភេទដែលតា(Delta)

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានទទួលជួប និងថ្លែងអំណរគុណដល់ លោក ផឹង សុភី ,លោក ឆេង ផល្លី ,លោក ឡេង លាងហេង និងក្រុមការងារបុរីរតនៈសាគូរ៉ា ដែលបានឧបត្ថម្ភអង្ករ ចំនួន ៥តោន ទឹកបរិសុទ្ធ ចំនួន ២០០យួរ បន្លែនិងសាច់គោ ចំនួន ៣៥០គីឡូក្រាម ដើមសាគូរ៉ា ចំនួន ១០០០ដើម ដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលវីរុសកូវីដ~១៩ ប្រភេទដែលតា(Delta) និងដាំលំអរសោភ័ណភាពក្នុងខេត្ត ។

ខេត្តប៉ៃលិន ធ្វើយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ

ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តម សេនីយ៍ ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌល ប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ ន្ធ យុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។

លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។

អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង

នាព្រឹកថ្ងៃសៅរ៍ទី១៨ ខែកញ្ញា​ ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំនៅក្នុងខេត្តស្វាយរៀង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្ត។

រដ្ឋបាលខេត្តពោធិ៍សាត់ ៖ សហគ្រាសផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង បោះទុនវិនិយោគជាង៥លានដុល្លារ ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់

សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ នៃខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

អភិបាលខេត្តកោះកុង អញ្ជើញចុះពិនិត្យដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្រុកបូទុមសាគរ

ថ្ងៃសុក្រទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅមណ្ឌលសុខភាពអណ្ដូងទឹក ស្រុកបូទុមសាគរ។

រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំកម្មវិធីអបអរសាទរ «ទិវាអូហ្សូនពិភពលោក» និងដាំកូនឈើនៅព្រៃសង្ឃរុក្ខាវ័ន្ធ

នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ឧត្ដរមានជ័យ អញ្ជើញ ជាអធិបតី ភាព ក្នុងពិធីប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool) និង ដាំកូនឈើ នៅក្នុងបរិវេណព្រៃសង្ឃរុក្ខាវ័ន្ធ។

អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រ បន្តបើកដំណើរការសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀន

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន  អាជ្ញាធរក្រុង ស្រុក មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាលខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ បន្តចុះបើកសាលារៀន និងពិនិត្យដំណើរការបង្រៀន និងរៀន និងសំណះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ស្ថិតនៅក្នុងក្រុង ប៉ៃលិន មានសាលាបឋមសិក្សា អូរតាពុក,សាលាបឋមសិក្សាអូរតាវ៉ៅ ,សាលាបឋមសិក្សាក្រចាប់ និងសាលាបឋមសិក្សាទួលល្វា,រីឯមត្តេយ្យសិក្សាធនធានសាលាក្រៅ ,សាលាបឋមសិក្សា ហ៊ុន សែនសាលាក្រៅ ,អនុវិទ្យាល័យភ្នំកុយ ដែលស្ថិតក្នុងស្រុកសាលាក្រៅ ។

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ សម្រេចបានជិត៨០% និងពិនិត្យស្ថានភាពទឹកទន្លេមេគង្គដែលកំពុងហក់ឡើង

នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ចុះពិនិត្យដោយផ្ទាល់ការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដោយសំណេះសំណាល ឧបត្ថម្ភថវិកា ដល់កម្មករ និងប្រជាពលរដ្ឋចំនួន១៧០នាក់ ក្នុងម្នាក់១ម៉ឺនរៀល សរុប១,៧០០,០០០រៀល ព្រមទាំងចែកសារ៉ុងមួយចំនួនទៀតផងដែរ។

សម្ដេចតេជោ នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកស្អែកនេះ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ជូនកុមារអាយុពី ៦ឆ្នាំ ដល់ ១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ។ បន្ទាប់មក សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព។

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងអភិបាលរងខេត្ត អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គណៈគ្រប់គ្រងសាលានៃអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន ១២៤សាលា ក្នុងខេត្តកំពង់ចាម ។

ឯកឧត្តម អភិបាលខេត្តតាកែវ អញ្ជើញជួបប្រជុំពិភាក្សា ជាមួយតំណាងក្រសួងសុខាភិបាល ដើម្បីគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១

នៅសាលប្រជុំរដ្ឋបាលខេត្ត ព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សាជាមួយតំណាង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៃក្រសួងសុខាភិបាល ដើម្បីគ្រោងបិទបញ្ចប់ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ លើពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នាពេលឆាប់ៗខាងមុខនេះ នៅក្នុងភូមិសាស្រ្តខេត្ត តាកែវ។

អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ ចាប់ពីស្ពានអូរ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានស្តេចមឹក ស្ថិតភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ព្រឹកថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធលំហូរទឹកតាមអូរប្រឡាយសំខាន់ៗ ចាប់ពីស្ពានអូរ១ មកស្ពានអង្គការម្លប់តាប៉ាង និងបន្តមកស្ពានស្តេចមឹក ស្ថិតភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

រាជធានីភ្នំពេញប្រកាសបន្តផ្តល់វាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ និង កុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ដែលខកខានមិនបានមកទទួលចាំក់សាំង

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបាន ជ្រាបថា កន្លងមក ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វាំក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ..ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់ វាំក់សាំងកូវីដ-១៩ ជូនបជាពលរដ្ឋមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ និងកុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ សម្រេចបានស្ទើរតែ ១០០% នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះ យុទ្ធនាការចាក់វាំក់សាំងជូនប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងយុទ្ធនាការចាក់វាំកំលាំង ជួនកុមារ-យុវវ័យមានអាយុចាប់ពី ១២ ឆ្នាំ ដល់ក្រោម…

រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង។