ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អមដោយថ្នាក់ដឹកនាំ អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ក្នុងបេសកកម្ម នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ។

រសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ អមដោយថ្នាក់ដឹកនាំ អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ដើម្បីយកទៅប្រើប្រាស់ក្នុងបេសកកម្ម នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ។

អំណោយដែលរដ្ឋបាលខេត្តប្រគល់ជូន រួមមាន÷
-ម៉ាស ចំនួន ៣០.០០០ ម៉ាស និងអាល់កុលចំណុះ ១០លីត្រ ចំនួន ២១៨ កាន ៕

Leave a Reply