លោកជំទាវ ​ឱ វណ្ណឌី​ន​ ជំរុញ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គោលដៅ​ឱ្យបាន​គ្រប់ៗ​គ្នា​

លោកជំទាវ ​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​ឱ្យ​ពង្រឹង​សកម្មភាព​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ​ឱ្យបាន​គ្រប់ៗ​គ្នា​។

​លោកជំទាវ ​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥​ឱ្យ​ពង្រឹង​សកម្មភាព​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុម​គោលដៅ​ឱ្យបាន​គ្រប់ៗ​គ្នា​។

​ក្នុង​លិខិត​ជូនដំណឹង លោកជំទាវ ​ឱ វណ្ណឌី​ន បាន​ណែនាំ​អាជ្ញាធ​រទាំង​២៥​រាជធានី​-​ខេត្ត​ដូចជា​៖

​ទី​១. ត្រូវ​ចាត់ចែង​អប់រំ ផ្សព្វផ្សាយ ផ្ដល់​ព័ត៌មាន​អំពី​ការចាក់​វ៉ាក់សាំង និង​លើកទឹកចិត្ត​ដល់​កុមារ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង​ទៅ ឱ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩​ឱ្យបាន​ឆាប់​បំផុត ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍ កាត់បន្ថយ​ការចម្លង​វីរុស​នេះ​បន្ថែមទៀត និង​កាត់បន្ថយ​ហានិភ័យ​នៃ​វីរុស​កូវី​ដ​-១៩​បំប្លែង​ថ្មី​ដែល​កំពុង​លេចឡើង​។​

​ទី​២. ត្រូវ​តាមដាន​ស្វែងរក​អ្នក​មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ក្នុង​សហគមន៍ និង​សិក្សា​ពី​មូលហេតុ​ជាក់លាក់​ដែល​ពួកគេ​មិន​អាច​ចាក់​វ៉ាក់សាំង​បាន ព្រមទាំង​រក​ដំណោះស្រាយ​សមស្រប​ដើម្បី​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​ឱ្យ​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​-១៩​គ្រប់ៗ​គ្នា ដោយ​គ្មាន​ការ​រើស​អើ​ស​អ្វី​ទាំងអស់​។​

​ទី​៣. ត្រូវ​យកចិត្តទុកដាក់​ផ្ដល់​មធ្យោបាយ​គាំទ្រ​សមស្រប​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ ដូចជា អ្នក​មាន​ជំងឺ​ប្រចាំកាយ​មនុស្ស​ចាស់ជរា​ខ្វះ​ទីពឹង ជនពិការ សហគមន៍​ក្រីក្រ សហគមន៍​ឆ្ងាយ​ដាច់ស្រយាល​ជាដើម ដើម្បី​ឱ្យ​ពួកគេ​អាច​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩​គ្រប់គ្នា​។​

​ទី​៤. ត្រូវ​បន្ត​ជំរុញ​ការអប់រំ ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​យុទ្ធនាការ​ជាតិ “​រួម​គ្នា​ទទួលខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩” ដល់​បុគ្គល គ្រួសារ សហគមន៍ ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ ឃុំ សង្កាត់ ក្រុង រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស តាមរយៈ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ដោយ​មាន​ការចូលរួម​ពី​សហគមន៍ ដូចជា​ការផ្សព្វផ្សាយ​តាមរយៈ​ឧគ្ឃោសនាសព្ទ ការបិទ​តាំង​រូបភាព​ផ្ទាំង​ធំ ចែកចាយ​ខិតប័ណ្ណ ការផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្ដាញ​សង្គម​ដល់​ប្រជាជន ជាពិសេស​ដល់​សហគម​ន៍​ងាយ​រងគ្រោះ និង​សហគមន៍​ក្រីក្រ​ជា​ដើម​។​

​ទី​៥. អាជ្ញាធរ​ត្រូវ​ណែនាំ និង​ចាត់​វិធានការ​អប់រំ ផ្សព្វផ្សាយ និង​តាមដាន​ជា​ប្រចាំ​លើ​ការអនុវត្ត​វិធានការ​សុខាភិបាល​នៅ​តាម​ទីតាំង​នានា ជាពិសេស​ទីតាំង​ដែល​មាន​ហានិភ័យ​ខ្ពស់​មាន​ដូចជា ទីតាំង​មាន​មនុស្ស​ច្រើន​ជួបជុំគ្នា ទីតាំង​បិទ​ជិត​មិន​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ និង​ទីតាំង​ដែល​មាន​មនុស្ស​នៅ​ជិតៗ​គ្នា ដូចជា នៅតាម​ទីផ្សារ ទីប្រជុំជន ភោជនីយដ្ឋាន ទី​កន្លែង​លក់​អាហារ ផ្សារ​ទំនើប ធនាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​។ ពោល អាជ្ញាធរ​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម ឬ​ហាង​ត្រូវ​ពង្រឹង និង​យកចិត្តទុកដាក់​បន្ថែម​ទៅ​តាម​ការណែនាំរ​ប់ស​ក្រសួង​សុខាភិបាល ដើម្បី​បង្ការ​ការឆ្លង​ដោយ​ជាយថាហេតុ​នូវ​វីរុស​កូវី​ដ​-១៩ នៅពេល​ជួប​ជាមួយ​អតិថិ​ជ​នៅក្នុង​ទីតាំង​របស់​ខ្លួន​។ ជា​ពិសេស​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​រដ្ឋបាល​ដល់​បុគ្គល ឬ​អាជីវកម្ម​ណា​ដែល​មិន​គោរព​តាម​ការ​ណែ​របស់​ក្រសួង​សុខាភិបាល​។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​ថ្ងៃទី​០៣ តុលា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​១៣,៤៤១,០៩៣​នាក់​ហើយ បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ស្មើនឹង​៨៤,០១​ភាគរយ បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​១៦​លាន​នាក់ ក្នុងនោះ​រួមមាន ប្រជាពលរដ្ឋ​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ចំនួន​៩,៩១១,៨១៨​នាក់ ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១២​ដល់​ក្រោម​១៨​ឆ្នាំ​ចំនួន​១,៧៦៣,១៥០​នាក់ និង​ប្រជាពលរដ្ឋ​អាយុ​ពី​៦​ដល់​ក្រោម​១២​ឆ្នាំ​ចំនួន​១,៧៦៦,១២៥​នាក់​៕

Leave a Reply