នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម ផាម ប៊ីញ មីញ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម មានរយៈពេល៣ថ្ងៃ គឺចាប់ពី២៦-២៨ ខែតុលា ឆ្នាំ២០២១ ដោយមានការចូលពី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋប្រទេសសង្គមនិយមវៀតណាម, គណៈកម្មាធិការចំរុះកិច្ចការព្រំដែន, គណៈរដ្ឋមន្ដ្រី, អគ្គលេធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍, អភិបាលខេត្តជាប់ពំ្រដែនកម្ពុជា-វៀតណាម និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។