ប្រមុខរដ្ឋាភិបាលសម្រេចផ្លាស់ប្ដូរប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ជំនួសលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

អនុក្រឹត្យនោះសម្ដេ ចតេជោ ហ៊ុន សែន បានផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ខណៈលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ជំនួសវិញ។

Leave a Reply