ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់ថវិកាចំនួន ៣លាន ៨សែនដុល្លារ បន្ថែមទៀតសម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប

សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណ:អចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប មានសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ថវិកាជាង ៣លាន ៨សែនដុល្លារបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកក្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណៈរបស់រដ្ឋ នៅលើគម្រោងផ្លូវទាំង ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប ។

ឯកឧត្តម សុខ លូ៖ បាត់ដំបងនឹងក្លាយជាខេត្តគោលដៅទេសចរណ៍វ៉ាក់សាំងជំហានទី២

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ប្ដេជ្ញាពង្រឹងទេសចរណ៍វប្បធម៌ និងធម្មជាតិក្នុងខេត្ត ដើម្បីទាក់ទាញទេសចរអន្តរជាតិ និងទេសចរជាតិបន្ថែមទេ។

ចាប់ពីពេលនេះទៅ ព្រះសង្ឃ​ណា​និមន្ត​បិណ្ឌបាត​តាម​ផ្សារ​នឹង​ត្រូវ​ចាប់​ផ្សឹក គ្មានការលើកលែងឡើយ

ឯកឧត្តម សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា​ បាន​អំពាវនាវ​ដល់​ព្រះសង្ឃ​មិន​ត្រូវ​និមន្ត​បិណ្ឌ​បាត​តាម​ទីផ្សារ​ឡើយ តែបើ​មាន​ព្រះសង្ឃ​អង្គ​ណា​ហ៊ាន​ល្មើស​នឹង​បម្រាម​នឹង​ត្រូវ​ប្រឈម​ការ​ចាប់​ផ្សឹក​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធ​សាសនា​ជា​សាស​នា​របស់​ជាតិ​យើង ។

ការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញចូលក្នុងកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក

ការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដពេញលេញចូលក្នុងកម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក

អភិបាលខេត្តកោះកុង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ ជជរាទីទាល់ក្រចំនួន ២១គ្រួសារ

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង  បានអញ្ជើញ ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ ជជរាទីទាល់ក្រចំនួន ២១គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប ម៉ាស់ ៣សន្លឹក ថវិកា ៨០,០០០រៀល និងផ្តល់ផ្ទះ ជូនលោកយាយ មាស អ៊ុន ស្ថិតក្នុងភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ថ្ងៃសៅរ៍ ៩ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ទៅចែកជូនក្មួយៗកម្មករ កម្មការិនីរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលរស់នៅស្រុកកណ្តៀង

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់​ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ក្មួយៗកម្មករ កម្មការនី រោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ដែលមានលំនៅដ្ឋានក្នុងស្រុកកណ្តៀង ចំនួន៥១៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ២៥គីឡូក្រាម ​មី០១កេស ត្រីខ០១យូ និងទឹកត្រី០៦ដប។

ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី ។

អង្គកឋិនទានឯកឧត្តម ថង សាវុន និងលោកជំទាវ ប្រមូលថវិកាបានជាង ៨០លានរៀល និងប្រាក់ដុល្លាជាង ២ម៉ឺនដុល្លា សម្រាបកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) នៅខេត្តរតនគិរី

នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានរៀបចំបុណ្យកឋិនទានសាមគ្គី ដង្ហែរទៅវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតនៅភូមិស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ដែលបច្ចុប្បន្នបានកសាងសម្រេចបាន ៨០%ហើយ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក ដើម្បីពិនិត្យបេក្ខភាពអនុប្រធានទី១ រដ្ឋសភា

គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា គ្រោងនឹងធ្វើការកោះប្រជុំនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីពិនិត្យ និងពិភាក្សាលើបេក្ខភាពអនុប្រធានទី១ រដ្ឋសភា ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ស្នើមករដ្ឋសភា ដើម្បីជំនួសឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានបញ្ជូនបេក្ខភាពអនុប្រធានទី១ នៃរដ្ឋសភា មករដ្ឋសភាកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ទាប់ពីទទួលសំណើនេះរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងធ្វើការប្រជុំពិនិត្យនៅក្រោយពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ចំពោះបេក្ខភាពជាអ្នកណានោះ គឺឯកឧត្តមមិនទាន់អាចប្រាប់បានទេ។

ច្បាស់​ណាស់​! មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី គឺ​អ្នកដឹកនាំ​បណ្តុះ​ហិង្សា​!

លោក​ មុត ចន្ថា បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ថា ​អ្នកដឹកនាំ​នយោបាយ​និយម បង្ហាញ​គំរូ ឬ​បណ្តុះ​ផ្នត់គំនិត​និង​មនោគមវិជ្ជា​ស្អប់ខ្ពើម ហិង្សា រើសអើង ចោទ​មួលបង្កាច់ លាប​ពណ៌ និង​បង្កជម្លោះ​រមែង បានមក​វិញ​នូវ​គ្រាប់ពូជ​គ្មាន​គុណភាព​សម្រាប់​ការបន្ត​វេន ដើម្បីឱ្យ​ពួកគេ​ចូលរួម​និង​ធ្វើ​វិភាគទាន​ជួយ​ដល់​សង្គម​ឡើយ​។

អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវរៀបចំបុណ្យកឋិនទាន ដង្ហែរទៅវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) នៅខេត្តរតនគិរី

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានរៀបចំបុណ្យកឋិនទាន ដង្ហែរទៅវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតនៅភូមិស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ដែលបច្ចុប្បន្នបានកសាងសម្រេចបាន ៨០%ហើយ។

អភិបាលខេត្តកំពត ទទួលជួបសម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ និងសំណេះសំណាលជាមួយសប្បុរសជន

នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បាន ទទួល ជួប សម្របសម្រួល ដោះស្រាយបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ និង ជួប សំណេះសំណាល សប្បុរសជន ដែលឧបត្ថម្ភសម្ភារៈ និងថវិកា ដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្នុងកំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅវេទិកាសាលាខេត្តកំពត។

អបអរសាទរ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានតម្លៃជាង៥០លានដុល្លារ គ្រោងបញ្ចប់ការសាងសង់ នាចុងខែវិច្ឆិកានេះ នឹងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដារខ្ពស់

(ត្បូងឃ្មុំ)៖ រសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ រួមដំណើរដោយឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងសាលាខេត្ត-មន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ

អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ និងបំពាក់ឧបករណ៏បរិក្ខាពេទ្យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ ថវិការមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត

ឆ្លើយតបអាខោនហ្វេសប៊ុក Onn Lyly ដែលមិនទាន់ទទួលបានប្រាក់ស្លាប់ដោយសារជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គ្រួសារសពនឹងទទួលបាន២លានរៀល។ថវិការមិនបាត់បង់ទៅណាទេគ្រាន់តែកន្លែងខ្លះបើកជូនបានលឿនកន្លែងខ្លះបើកយឹត។សុំការយោគយល់ផង។

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ដូសទី៣ សូម ប្រញាប់ទៅចាក់ នៅទីតាំងទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ

ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង ដូសទី៣ សូម ប្រញាប់ទៅចាក់ នៅទីតាំងទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ

ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ នៅទីក្រុងប៉ារីស

 ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យថ្លែងព្រះរាជសុន្ទរកថា ក្នុងមហាសន្និបាតអង្គការយូណេស្កូ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋចំនួនជាង២០ប្រទេស នាទីក្រុងប៉ារីស ប្រទេសបារាំង។

ក្រសួងសុខាភិបាលណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ក្រសួងសុខាភិបាលណែនាំ ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការរៀបចំពិធីនានា និងកិច្ចការសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រី ចំណុះរដ្ឋបាលខេត្តកោះកុង ដែលជាកម្មសិក្សាការី សាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២១

លោកជំទាវអភិបាលខេត្ត បានថ្លែងនូវការសរសើរចំពោះកម្មសិក្សាការីទាំងអស់ នៃខេត្តកោះកុង ដែល មានឆន្ទៈខ្ពស់ក្នុងការចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល បន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។ លោកជំទាវបានលើកទឹកចិត្ត ដល់កម្មសិក្សាការី ឲ្យខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់បញ្ចប់វគ្គ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា និងបន្ទាប់ពីបញ្ចប់ វគ្គហើយ ត្រឡប់មកបំពេញមុខងារវិញអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពការងារ ក្នុងអង្គភាពរបស់ខ្លួន ជាពិសេសការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបឲ្យបានទាន់ពេលវេលា និងតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្នុងនោះដែរ លោកជំទាវអភិបាល ក៏បានលើកទឹកចិត្តដល់កម្មសិក្សាការីទាំងអស់ ត្រូវចែករំលែកនូវចំណេះដឹង បទពិសោធន៍ថ្មីៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលទាំងប៉ុន្មាន ជូនដល់មន្ត្រីរួមការងារក្នុងអង្គភាព ជាមួយគ្នាផងដែរ ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។