ព័ត៌មានជាតិ

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៣៤,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,១០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០២,១៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ និងលើកុមារអាយុ ០៥ឆ្នាំ មាន ៣៤,១៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់៕

ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើកដំណើរការអាជីវកម្ម បៀរហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស

ក្រសួងទេសចរណ៍ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុវត្ថិភាព ទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងត្រូវតាមដានត្រួតពិនិត្យសកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រុស្ស៊ីគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា ហើយនឹងរៀបចំឲ្យពលរដ្ឋមកលេងក្នុងពេលឆាប់ៗនេះ

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនគ្រួសាររងគ្រោះភ្លើងឆេះផ្ទះ

រសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកជំទាវ នួម សោភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ដមដំណើរដោយ លោក លី សុវណ្ណារិទ្ធិ អភិបាលរងខេត្ត លោក យឹម សំណាង អភិបាលស្រុកអូរជ្រៅ លោក ខាត់ សារ៉ាន សមាជិក្រុមប្រឹក្សាស្រុកអូរជ្រៅ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយគ្រឿងឧបភោគ សម្ភារៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនគ្រួសារ លោក អោក ចេន អាយុ ៨៦ ឆ្នាំ រស់នៅភូមិវាងមួង ឃុំកូប ស្រុកអូរជ្រៅ ដែលត្រូវភ្លើងឆេះផ្ទះ។

អភិបាលរាជធានីដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញការហាមមិនឲ្យបើកការ៉ាអូខេនិងក្លឹបកំសាន្ត

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេនិងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិនត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។

ឯកឧត្តម ជាវ តាយ ជំរុញឱ្យ ម្ចាស់គម្រោងកែលម្អរផ្លូវ និងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស

ដោយពិនិត្យឃើញថា ការស្ថាបនាប្រព័ន្ធលូ និងផ្លូវក្នុងក្រុងពោធិ៍សាត់សព្វថ្ងៃនេះ កន្លែងខ្លះដាក់លូរួចហើយមិនប្រញ៉ាប់ធ្វើផ្លូវ នាំឲ្យពេលភ្លៀងម្ដងៗដីហូរចូលក្នុងលូវិញ និងបង្កការលំបាក ក្នុងការធ្វើដំណើរនោះ នាព្រឹកថ្ងៃទី០២ខែវិច្ឆិការឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយម្ចាស់គម្រោងកែលម្អរផ្លូវនិងប្រព័ន្ធលូក្នុងក្រុងពោធិ៍សាត់ ដើម្បីពន្លឿនការស្ថាបនាឲ្យបានឆាប់រហ័ស។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណសប្បុរសជន ដែលបានរួមចំណែកការងារមនុស្សធម៌ និងការងារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល អង្ករ ២តោន ទឹកត្រី និងទឹកស៊ីអ៉ីវ ៥០យួរ ដែលជាអំណោយរបស់ អំណោយ លោក ជែម ផាក នាយកប្រតិបត្តិ ក្រុមហ៊ុន អេឡេហ្វេន ខេ អ ស៊ី សឺវីសឯ.ក តាមរយៈ ឯកឧត្តម ចាន់ កុលបុត្រ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់ខេត្តស្វាយរៀង នាព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម អ៊ុំ រាត្រី ក្រើនរម្លឹកដល់មន្ត្រីការិយាល័យច្រកចេញ-ចូលតែមួយត្រូវបង្កើនការយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានក្រើនរម្លឹកដោយជម្រុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចដោយតម្រូវមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធិភាព។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មាន ១០០,១១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,០២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកអំពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ

រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរម្លឹកអំពីការទុកដាក់សំរាមរបស់អ្នកជំងឺកូវីដ១៩ កម្រិតស្រាល ដែលសម្រាកព្យាបាល ថែទាំ នៅតាមផ្ទះ

អភិបាលខេត្តមណ្ឌលគីរី ចុះត្រួតពិនិត្យការរៀបចំ និងឈូសឆាយសំអាតជុំវិញបរិវេណវិមានឯករាជ្យខេត្ត សម្រាប់រៀបចំពិធីបុណ្យឯករាជ្យជាតិនៅពេលខាងមុខ

នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញត្រួតពិនិត្យ ការរៀបចំ និងឈូសឆាយសំអាតជុំវិញបរិវេណវិមានឯករាជ្យខេត្ត សម្រាប់រៀបចំពិធីបុណ្យឯករាជ្យជាតិនៅពេលខាងមុខ ដែលមានការចូលរួមដោយ អភិបាលរងខេត្ត ២រូប និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។

អភិបាលខេត្តមណ្ឌលគីរី ចូលរួមកិច្ចប្រជុំក្នុងកម្មវិធីការអនុវត្តសាកល្បងវគ្គគ្រប់គ្រងជាន់ខ្ពស់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom)

នៅព្រឹកថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំក្នុងកម្មវិធីការអនុវត្តសាកល្បងវគ្គគ្រប់គ្រងជាន់ខ្ពស់ឆ្នាំ២០២១ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំលេង (Zoom) រៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមដោយ អភិបាលរងខេត្ត ០២រូប និងលោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

សម្ដេចតេជោ ហ៊ុន សែន ពិតជាមានមោទនភាពចំពោះចៅៗសិស្សានុសិស្សដែលចង់រៀនសូត្រ

បើយោងតាមទំព័រហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបណ្ដាញព័ត៌មាន The Mirror News ទើបទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារថា ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។

រដ្ឋបាលខេត្តរតនគិរី បានទទួលនូវអង្ករ១តោន និងទឹកបរិសុទ្ធ១០០យួរ ពីសមាគមខ្មែរ-វៀតណាម ប្រចាំខេត្តរតនគិរី

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាគមខ្មែរ-វៀតណាម ប្រចាំខេត្តរតនគិរី ដែលបានផ្តល់ជូននូវ អង្ករ ១តោន និងទឹកបរិសុទ្ធ ១០០យួរ ដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងកិច្ចការចាំបាច់នានា។

តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី និង IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២%

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ថ្លែងថា តាមការព្យាករ កំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏ដូចជា IMF បានរំពឹងថា នឹងមានកំណើនក្នុងរង្វង់ចន្លោះពី ១.៨% ទៅ ២.២% ដោយសារ ការនាំចេញនៃវិស័យឧស្សាហកម្ម និងវិស័យកសិកម្ម មានកំណើនល្អ។

អភិបាលខេត្តត្បូងឃ្មុំក្រើនរំលឹកឲ្យពលរដ្ឋសូមក្លាចកូវីដ កុំក្លាហានជាមួយកូវីដ ដោយបន្តចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់គិតគូរផ្តល់វ៉ាក់សាំំង ដល់មនុស្សពេញវ័យរហូតនាពេលនេះ បន្តផ្តល់សម្រាប់កុមារាកុមារី ជាពន្លកទំពាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាមាតា បិតា អាណាព្យាបាលរបស់កុមារ សូមនាំកូនអាយុ៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា នៅគ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ក្នុងក្រុង-ស្រុកទាំង៧ ក្នុងភូមិសាស្ត្រទូទាំងខេត្តត្បូងឃ្មុំ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយ ចែកជូនដល់ប្រជាពលលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៨៤គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមដំណើរដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយស សាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា គណៈកិត្តិយស សាខា និងសហការី នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៨៤គ្រួសារ នៅឃុំក្រសាំង អណ្តូងត្របែក អំពិល និងឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស.២៥៦៥ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១។

ចាប់ពីថ្ងៃនេះតទៅ សេវាដឹកជញ្ជូនជញ្ជូនរថយន្តក្រុង និងកាណូតនៅរាជធានីភ្នំពេញ ចាប់ផ្តើមដំណើរការឡើងវិញហើយ

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) និងកាណូត ក្នុងរាជធានីភ្នំពេញដាក់ឱ្យដំណើរការឡើងវិញហើយ។

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ហើយសីតុណ្ហភាព អាចចុះត្រជាក់បន្តិច

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះអាចនឹងមានភ្លៀងធ្លាក់កម្រិតខ្សោយទៅបង្គួរ ហើយសីតុណ្ហភាព ចុះត្រជាក់បន្តិច។

កម្ពុជាគ្រោងបង្កើតច្បាប់ថ្មី! អាចមានឈ្មោះជា «សាស្រ្តាចារ្យ» លុះត្រារៀនចប់បណ្ឌិត និងសរសេរសៀវភៅបាន៥ក្បាល

ពេលច្បាប់ថ្មីនេះចេញ ទោះបង្រៀនច្រើនឆ្នាំប៉ុនណាក៏ដោយ ក៏មិនអាចមានឈ្មោះជាសាស្រ្តាចារ្យដែរ បើគ្មានសញ្ញាបត្របណ្ឌិត និងមិនបានសរសេរសៀវភៅតាមចំនួនកំណត់។