ព័ត៌មានជាតិ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៦១២គ្រួសារ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់លោកតាលោកយាយចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៦១២គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

អភិបាលខេត្តមណ្ឌលគិរី បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋក្រីក្រ ចាស់ជរាចំនួន២០០នាក់ ក្នុងក្រុងសែនមនោរម្យ

ដើម្បីឆ្លើយតបនិងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតនៅឡើយ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំង អភិបាលរងខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត អភិបាលក្រុង និងចៅសង្កាត់ទាំងបួន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់រដ្ឋបាលខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា សរុបចំនួន២០០នាក់ មកពីសង្កាត់ទាំងបួនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុម នរោត្តម រណឬទ្ធិ

រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើត កម្មការរៀបចំព្រះពិធីបុណ្យព្រះសព សម្តេចក្រុម នរោត្តម រណឬទ្ធិ

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំប្រជុំត្រៀម ចូលរួមប្រជុំជាមួយភាគីថៃ លើការងារកិច្ចសហប្រតិបត្តិការរវាង ខេត្តប៉ៃលិន-ខេត្តច័ន្ទបុរី

ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំប្រជុំ ស្តីពីកិច្ចប្រជុំពិភាក្សាការងារដើម្បីត្រៀម ចូលរួមកិច្ចប្រជុំជាមួយភាគីថៃលើការងារពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តប៉ៃលិន និងខេត្តច័ន្ទបុរី ប្រទេសថៃ ។

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តរតនគិរី

នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរីបានរៀបចំកិច្ចប្រជុំ ពិភាក្សា និងវាយតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅខេត្តរតនគិរី ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អាគារC ក្រោមអធិបតីភាពឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរនិងមន្រ្ដីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ ។

មនុស្សជំនិតលោក កឹម សុខា ទម្លាយពីសារព្រមានរបស់លោក ប្រេដ អាដាំ៖កម្ពុជា មាន សម រង្ស៊ី ដូចដេកឱបគ្រាប់បែក!

លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានទម្លាយពីការព្រមានរបស់លោក ប្រេដ អាដាំ (Brad Adams) នាយកប្រចាំតំបន់អាស៉គនៃអង្គការសិទ្ធិមនុស្សថា ប្រទេសកម្ពុជាមាន សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំង ប្រៀបដូចដេកឱបគ្រាប់បែកកំណត់ម៉ោង និងដបសាំង ព្រោះលោក សម រង្ស៊ី និយាយអ្វី និងធ្វើអ្វីតាមអារម្មណ៍នឹកឃើញ ឬតាមទំនើងចិត្ត និងចូលចិត្តបង្កើតព្រឹត្តិការណ៍ភ្ញាក់ផ្អើល ដើម្បីកុំឱ្យស្ងាត់ និងទាញចំណាប់អារម្មណ៍ និងការគាំទ្រ ដោយមិនបានគិតពីផលលំបាក និងគ្រោះថ្នាក់ដល់អ្នកគាំទ្រ និងសង្គម។

នៅខេត្តរតនគិរី មានរៀបចំទិវាជាតិលើកកម្ពស់អនាម័យ ជនបទលើកទី១២ ឆ្នាំ២០២១ និងពិធីប្រកាសទទួលស្គាល់ស្រុកអូរជុំ ជាស្រុកទី១ ដែលបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល

នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានរៀបចំទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ឆ្នាំ២០២១ ក្រោមប្រធានបទ “គុណតម្លៃនៃការអនុវត្តអនាម័យ និងសម្អាត” និងពិធីប្រកាសទទួលស្គាល់ស្រុកអូរជុំជាស្រុកទី១ ដែលបញ្ឈប់ការបន្ទោបង់ពាសវាសពាសកាល។

ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង ១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨

នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានចុះពិនិត្យមើលវឌ្ឍនភាព ការស្ថាបនាផ្លូវជាតិលេខ៧៨-៥ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ ចាប់ពីចំណុច ផ្លូវបែកជា៤កែងការ៉ាស់សាំងតូតាល់ រហូតដល់ទួលបឹងកំសាន្តស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដើម្បីសម្រេចនយោបាយឈ្នះឈ្នះ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីយុទ្ធសាស្រ្តត្រីកោណដែលបានអនុវត្តមុនពេលដែលកម្ពុជាអនុវត្តយុទ្ធសាស្រ្តចតុកោណ ហើយសម្តេចក៏បានបញ្ជាក់ថា នយោបាយឈ្នះឈ្នះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦មកម៉្លេះដែលត្រូវបានអនុវត្តនៅតំបន់ឱរ៉ាល់។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។ 

សម្តេចតេជោ ៖ គំរោងខ្លះសិក្សាជាង២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រុងចំនួន ៣៧ខ្សែ អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានប្រសាសន៍ថា ជំនួយបច្ចេកទេស នឹងត្រូវកាត់បន្ថយយ៉ាងច្រើន រឿងនេះពិបាកនិយាយ តែបើមិននិយាយមិនកើត ព្រោះគំរោងខ្លះ សិក្សាជាង ២ឆ្នាំ នៅតែមិនទាន់ចេញ តែគំរោងមហិច្ចតាដ៏ធំមួយនេះ បានរួចមុនផែនការ ខណៈគំរោងខ្លះ គេសិក្សាហើយ គេយកលុយទៅវិញទៀត ។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនធ្វើជាសត្រូវជាមួយអំណាចទេ!

ដោយសារមានអ្នកវិភាគមួយចំនួន តែងតែហៅសកម្មភាពរបស់សម្តេចថាជាការពង្រឹងអំណាចនោះ សម្តេចតេជោបានឆ្លើយតបថា «OK! វាមិនដែលនរណាកាន់អំណាចហើយមិនពង្រឹងអំណាចទេ និយាយឱ្យច្បាស់ម្តង! ខ្ញុំមិនធ្វើសត្រូវជាមួយអំណាចទេ!»។ សម្តេចតេជោ ហ៊ុន សែន ថ្លែងដូចនេះនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ក្នុងក្រុងព្រះសីហនុ ដែលចំណាយថវិកាជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក។

សម្ដេច ហេង សំរិន! មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា២ធ្នូ ទើបមានថ្ងៃនេះ

សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ ទិវាកំណើត “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា”។ ថ្ងៃ២ ធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃបង្កើតចលនាមហាជនស្នេហាជាតិ ឈ្មោះថា “រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា” ដែលក្រោយមកបានប្តូរឈ្មោះជា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” នៅតំបន់រំដោះ ភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ។

អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេ និងប្រព័ន្ធលូនានាឡើងវិញ

ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សានិងលើកជាគម្រោងដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោតបានគំរាមកំហែងនិងធ្វើអោយខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនកាលពី១ខែមុននេះ និងដើម្បីបង្ការទប់ស្កាត់កុំអោយមានការគម្រាមកំហែងដោយជំនន់ទឹកស្ទឹងព្រែកត្នោតនេះនៅបណ្តាឆ្នាំក្រោយៗទៀត។

ព្រឹទ្ធសភាបានអនុម័តលើសេចក្តីព្រៀងច្បាប់សំខាន់ៗចំនួន៣

ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៤រូប។

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ៤០ម៉ឺនតោនកើន ឡើងជាង ៣០ភាគរយ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១

យោងតាមក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ បានអោយដឹងថា ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ផ្លែចេកស្រស់ បានចំនួនជិត ៤០ម៉ឺនតោន កើនឡើងជាង ៣១% ដោយបាននាំចេញទៅកាន់ទីផ្សារធំៗចំនួន ៤ ក្នុងនោះរួមមានប្រទេសចិន, ប្រទេសវៀតណា,ប្រទេសជប៉ុន និងប្រទេសសិង្ហបុរី។

អភិបាលខណ្ឌដូនពេញ អញ្ជើញនាំយកអំណោយចុះចែកប្រជាពលរដ្ឋចាស់ជរាចំនួន ១១០នាក់

នៅថ្ងៃព្រហស្បត៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយា ព្រមទាំងមន្រ្ដីរាជការនៃរដ្ឋបាលខណ្ឌ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ មកប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ដែលជាសមាជិក-សមាជិកាសមាគមន៍មនុស្សចាស់ ដែលមានជីវភាពក្រីក្រ សរុបចំនួន ១១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៥០,០០០រៀល និងឃិតមួយកញ្ចប់ ក្នុងនោះមានៈ ភួយចំនួន ០១, អាវរងាចំនួន ០១ និងក្រមាចំនួន ០១ ។

រដ្ឋបាលខេត្តកោះកុង កិច្ចប្រជុំ ដើម្បីរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ

ថ្ងៃសុក្រ ៧ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកកិច្ចប្រជុំ ដើម្បីរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ។

អភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញជាអធិបតី​កាត់វិញ្ញាសារប្រឡង ជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំ អញ្ជេីញជាអធិបតី​កាត់វិញ្ញាសារប្រឡង ជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារនៅក្នុងសាលាខេត្តត្បូងឃ្មុំ ក្នុងក្របខ័ណ្ឌ​មន្ត្រី​រាជការស៉ីវីលក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិត​នៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី​២៨ ខែវិច្ចិកា ឆ្នាំ២០២១។​

អភិបាលខេត្តប៉ៃលិន ទទួលជួបតំណាងនាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ និងទទួលវិញ្ញាសារប្រឡងមន្ត្រីរដ្ឋបាលខេត្ត

ដ្ឋានបុគ្គលិក ក្រសួងមហាផ្ទៃ និងទទួលវិញ្ញាសារប្រឡងមន្ត្រីរដ្ឋបាលខេត្ត ក្របខណ្ឌក្រសួងមហាផ្ទៃ ដែលការប្រឡងនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។