ព័ត៌មានជាតិ

លោក កឹម សុខា ចេញប្រកាសថា ខ្លួនលោកនិង សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ព្រមទាំងព្រមានលោក សម រង្ស៉ី និងបក្ខពួក ឱ្យឈប់យករូប និងឈ្មោះរបស់លោក ធ្វើសកម្មភាពបម្រើមហិច្ឆិតារបស់ខ្លួន តទៅទៀត

លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនលោកនិង សម រង្ស៉ី មិនមែនជាមនុស្សតែមួយទៀតទេ និងព្រមានចំៗទៅកាន់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ឱ្យឈប់យករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ ធ្វើសកម្មភាពបម្រើមហិច្ឆតានយោបាយរបស់ខ្លួនតទៅទៀត ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភាន់ច្រឡំ។

អភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តប៉ៃលិន

ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកវិញ្ញាសារប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល រដ្ឋបាលខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២១ ។

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន

នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» នៅបរិវេណវិទ្យាល័យពោធិ៍សាត់នោះរួចមក, ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោក ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត បានបន្តចុះជួបសំណេះសំណាល និងត្រួតពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឃុំអូរតាប៉ោង និងឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

អភិបាលខេត្តកោះកុង អនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វ៉ារីអគ្គិសនីតាតៃ ចូលជួបសម្តែងការគួរសម

ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន វ៉ារីអគ្គិសនីតាតៃ ចូលជួបសម្តែងការគួរសម និងស្នើសូមរដ្ឋបាលខេត្តបន្តការគាំទ្រ ដល់ក្រុមហ៊ុន។

ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំវាយតម្លៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខសាធារណរដ្ឋឡាវ

ដោយទទួលបាននូវការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រព័ន្ធវីដេអូសន្នីសីទពីចម្ងាយ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំរាជាណាចក្រកម្ពុជា, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននរគបាលជាតិ, អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ប្រធានាធិបតីចិន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង ព្រោះថា គំនិតផ្តួចផ្តើមនេះ នឹងក្លាយជាការគាំទ្រដ៏សំខាន់មួយសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច-សង្គម ក្រោយពីជំងឺកូវីដ-១៩ និងការលើកកម្ពស់សិទ្ធិមនុស្ស តាមរយៈការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ សម្តេចតេជោ បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមនេះនឹងបំពេញបន្ថែម និងគាំទ្រដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន។

អភិបាលខេត្តកំពង់ធំ ជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្តសហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យគិតពន្ធប្រថាប់ត្រាចៀសវាងមានការយល់ច្រលំ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជំរុញមន្ត្រីជំនាញសាខាពន្ធដារខេត្តកំពង់ធំសហការជាមួយអាជ្ញាធរដែនដី សូមធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋអំពីតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចៀសវាងមានការយល់ច្រលំ។

កិច្ចប្រជុំ G7 និង អាស៊ាន គ្រោងធ្វើឡើងនៅក្នុងចក្រភពអង់គ្លេសនៅខែធ្នូខាងមុខនេះ

ក្រសួងការបរទេសអង់គ្លេសបញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងការអភិវឌ្ឍមកពីបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ហៅកាត់ថា G7 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងទីក្រុងលីវើភូល (Liverpool) ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែធ្នូខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីចំណុចឥណនទានពិសេសរបស់មិត្តចិន

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិនផ្តល់ឥណទានដល់កម្ពុជា ដោយគោរពទៅតាមការចង់បានរបស់កម្ពុជា នេះជាចំណុចពិសេសរបស់មិត្តចិន ដែលខុសពីឥណទានរបស់អ្នកផ្សេងៗទៀត នៅពេលកម្ពុជា ដាក់សំណើរឱ្យជួយនៅចំណុចនេះ គេបែរជាបញ្ជាឱ្យធ្វើនៅចំណុចនោះទៅវិញ ទៅតាមអ្វីដែលគេចង់បានខ្លួនឯង ដែលនាំឱ្យផ្ទុយពីការតម្រូវចង់បានរបស់កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉េ

សេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងគណៈប្រតិភូនៅសាធារណរដ្ឋកូរ៉េ

ក្រសួងសុខាភិបាលជូនដំណឹង ពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ក្រសួងសុខាភិបាលជូនដំណឹង ពីការការពារការចម្លងវីរុសកូវីដ-១៩ និងការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណៈសង្គ្រោះនិងជំនួយ ឧបត្ថម្ភរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនគ្រួសារសពអតីតយុទ្ធជនពិការនៅស្ទឹងសែន

នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងខេត្តកំពង់ធំ  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក  ម៉ាក់ ប៊ុនហុង អភិបាលនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន បានដឹកនាំ សហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤ លានរៀល របស់ សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  និងអង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ ដែលជាអំណោយរបស់ឯកឧត្ដមបណ្ឌិត  ហ៊ុន ម៉ាណែត និងលោក ជំទាវ ពេជ ចន្ទមុន្នី ទៅផ្ដល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជនពិការដោយសារសង្គ្រាម ឈ្មោះ កែ សំអឿន អាយុ៧៩ ឆ្នាំ ដែលបានទទួលមរណភាពដោយសាររោគាពាធ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះនៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី ១៤ ទិវាអតីតយុទ្ធជនកម្ពុជា។

ឯកឧត្តម សុខ ឥសាន៖«បើអាមេរិកល្អ ទៅធ្វើខ្ញុំអាមេរិកឲ្យអស់ទៅ កុំនៅឲ្យធ្ងន់ផែនដីខ្មែរ»

ឯកឧត្តម សុខ ឥសាន បានលើកឡើងថា បើយល់ថា អាម៉េរិកល្អ ទៅធ្វើជាខ្ញុំគេនៅអាម៉េរិកទៅ កុំនៅស្រុកខ្មែរ។ នេះជាសារខ្លីមួយរបស់ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជូនទៅអ្នកដែលស្រឡាញ់អាមេរិក និងតែងសរសើរពីភាពល្អរបស់អាម៉េរិកមិនដាច់ពីមាត់។

សម្ដេចតេជោ ហ៊ុន សែន រំលឹកដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពក្នុងការផ្លាស់ប្ដូរអាកាសធាតុ និងការពារខ្លួនពីកូវីដ-១៩

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញនូវសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ ដោយសម្តេចបានរំលឹកអំពីការថែទាំសុខភាពក្នុងការផ្លាស់ប្ដូរអាកាសធាតុ និងការពារខ្លួនពីកូវីដ-១៩៕

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមនឹងនិងបើកការដ្ឋានគម្រោងស្ថាបនាសាងសង់ផ្លូវជាតិលេខ៧១C ផងដែរ

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមនឹងនិងបើកការដ្ឋានគម្រោងស្ថាបនាសាងសង់ផ្លូវជាតិលេខ៧១C ផងដែរ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អនុញ្ញាតឲ្យលោកជំទាវ ណាន់ស៊ី អែសស្លីក នាយកUSAIDប្រចាំកម្ពុជា អញ្ជើញ ចូលជួបសំដែងការគួរសម

នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអនុញ្ញាតឲ្យ លោកជំទាវ ណាន់ស៊ី អែសស្លីក នាយកUSAIDប្រចាំកម្ពុជា ឯកឧត្តម រីឆាត ឈឹន ប្រធានការិយាល័យអភិវឌ្ឍន៏សេដ្ឋកិច្ចប្រកបដោយចិរភាព កញ្ញា អែនន្ទ្រៀ ផៅប្លីគ អ្នកជំនាញដឹកនាំកម្មវិធីបរិស្ថាន លោកស្រី សុធី រ៉ា មន្រ្តីគ្រប់គ្រងគម្រោង ចូលជួបសំដែងការគួរសម ខណៈដែល លោកជំទាវ ណាន់ស៊ី អែសស្លីក នាយកUSAIDប្រចាំកម្ពុជា និងសហការី អញ្ជើញចុះទស្សនកិច្ច នៅក្នុងខេត្តមណ្ឌលគិរី ៕

កិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាបញ្ហាការរៀបចំតូបលក់ក្នុងតំបន់៤ ផ្សារក្រុងបានលុង។កិច្ចប្រជុំប្រព្រឹត្តិទៅនៅសាលប្រជុំ អគារC សាលាខេត្ត ក្រោមវត្តមាន ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃអភិបាលខេត្តរតនគិរី និងមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ មន្ទីរជំនាញពាក់ព័ន្ធ និងតំណាងអ្នកវិនិយោគតំបន់៤ ផ្សារក្រុងបានលុងផងដែរ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈផែនការការពារត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ

នាព្រឹកថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត។