
លទ្ធផលនៃកិច្ចប្រជុំអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) នៅទីក្រុងព្រុចសែល និង ការគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ
លទ្ធផលនៃកិច្ចប្រជុំអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) នៅទីក្រុងព្រុចសែល និង ការគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ
លទ្ធផលនៃកិច្ចប្រជុំអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(CDI) នៅទីក្រុងព្រុចសែល និង ការគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ
កម្ពុជាចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងដាច់អហង្ការចំពោះទណ្ឌកម្មរបស់អាមេរិក មកលើយោធាជាន់ខ្ពស់២រូប ដែលធ្វើឡើងដោយហេតុផលភូមិសាស្ត្រនយោបាយ
ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារ ទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ។
ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ASEM បានធ្វើឱ្យមានការផ្លាស់ប្តូរជាលក្ខណៈស្ថាប័នដ៏គួរឱ្យកត់សម្គាល់ និង បានចូលរួម ដោះស្រា យបញ្ហា ស្មុគ ស្មាញនានានៅក្នុងតំបន់ និង សកល ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងបណ្តាប្រទេសនៃទ្វីបទាំងពីរ ហើយ ASEM មិនធ្លាប់ ជួបប្រទះក្នុងការ ដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងសុខភាពដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ក្នុងកម្រិត ពិភព លោកដូច បច្ចុប្បន្ន នេះទេ ដែលជំងឺរាតត្បាតកូវីដ-១៩ បង្ហាញឱ្យឃើញថា ប្រធានបទនៃកិច្ចប្រជុំកំពូល ASEM13 គឺ «ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួម» គឺពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលផលប៉ះពាល់នៃជំងឺកូវីដ-១៩បានជ្រាបចូលគ្រប់ផ្នែកទាំងអស់ នៃសង្គ មរ បស់យើង ហើយការ ស្តារ ឡើងវិញពីជំងឺនេះ គឺ ជាដំ ណើរដ៏វែ ងឆ្ងាយ លំបាក មិនមាន ភាព ប្រាកដប្រជា ដើម្បីឆ្ពោះទៅរកការស្តារឡើងវិញក្រោយជំងឺរាតត្បាតនេះ។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា មានពលករខ្មែរខុសច្បាប់ចំនួន ៧០នាក់ទៀត ដែលអាជ្ញាធរថៃឃាត់ ត្រូវបានអន្តរាគមន៍ និងសម្រួលឱ្យធ្វើមាតុភូមិនិវត្តន៍វិញ។ ឯកឧត្តម កុយ គួង បានបញ្ជាក់ថា «ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរលួចឆ្លងដែនដោយខុសច្បាប់ (ពុំមានលិខិតស្នាម) ចំនួន ៧០នាក់ (ប្រុស៣៦ នាក់) នៅពីរចំណុចផ្សេងៗគ្នា»។
ក្រសួងទេសចរណ៍ ប្រាប់អភិបាលរាជធានី-ខេត្ត អំពីការត្រៀមបេីកខារ៉ាអូខេ ក្លឹបកម្សាន្តឡើងវិញនៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
រយៈពេល១០ខែ ឆ្នាំ២០២១នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ប៊ីលានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចុះចំនួន ៤៩៩,៥១ ប៊ីលានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ អញ្ជើញចុះត្រួតពិនិត្យផែនការការរៀបចំ នៃប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ៧១C ដែលនឹងប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះនឹងប្រារព្វឡើងនៅត្រើយខាងលិចស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនជំទាស់ទេឲ្យតែលោក សម រង្ស៊ីមានភាពក្លាហានចូល ។ ទោះជាយ៉ាងណាលោក សុខ ឥសាន ថា គ្មានជំនឿនឹងចូលមកទេ ព្រោះនេះជាការប្រកាសក្នុងផ្លូវអារម្មណ៍ ។
ប្រទេសកម្ពុជាកំពុងឈរនៅលើ កំពូលតារាងនៅក្នុងទ្វីបអាស៊ីក្នុងនាមជាប្រទេសដែលមានភាគរយខ្ពស់បំផុតនៃប្រជាជនដែលបានចាក់វ៉ាក់សាំង Covid-19 ពេញលេញ។
ជំនួបនេះធ្វើឡើងនៅភូមិគ្រឹះឯកឧត្តមស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២១។ នៅក្នុងក្នុងឱកាសនេះលោក PHAM NGUYEN NGHI នាយកក្រុមហ៊ុនហ័ងអានម៉ាងយ៉ាងខេ បានសម្តែងនូវការសប្បាយរីករាយ និងគោរពជូនពរឯកឧត្តម ញ៉ែម សំអឿន ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តរតនគិរី ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ខេត្តរតនគិរី អោយមានភាពរីកចម្រើនបន្តទៀត។
បក្សកុម្មុយនិស្តចិននឹងបើកកិច្ចប្រជុំរយៈពេល ០៤ថ្ងៃ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាប្រវត្តិសាស្ត្រ ដែលនឹងជួយលើកកំពស់សិទ្ធិអំណាចរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។
ទោះបីជាខ្លឹមសារនៃជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមិនទាន់ត្រូវបានផ្សព្វផ្សាយជាផ្លូវការនៅឡើយក៏ដោយ ក៏នៅលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជានៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះខ្លឹមសារដែលមានន័យថា “សូមស្វាគមន៍ លោកជំទាវ ម៉ារីស ផេន រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ដ្រីកិច្ចការនារីអូស្ដ្រាលី ដែលបានមកដល់ប្រទេសកម្ពុជា។ ខ្ញុំពិតមានសេចក្តីសោមនស្សរីករាយដែលបានជួបលោកជំទាវដោយផ្ទាល់ ក្រោយពីមានជំនួបទ្វេភាគីតាមទូរស័ព្ទ និងប្រជុំតាមប្រព័ន្ធវីដេអូជាច្រើនលើកច្រើនសារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ គោលជំហររួមរបស់កម្ពុជា និងអូស្ត្រាលីគឺការធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់របស់យើង”។
ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីមិទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៨ ទិវាបុណ្យឯករាជជាតិ ៩វិច្ឆិកា ( ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២១ ) ថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអនុញ្ញាតឲ្យលោក រ៉េន រតនៈ អ្នករៀបរៀងសៀវភៅទស្សនៈសម្ដេចក្រឡាហោម ស ខេង ជួបសម្តែងការគួរសម និងប្រគល់ជូនសៀវភៅទស្សន:សម្តេចក្រឡាហោម ស ខេង ចំនួន ៣៥ ក្បាល ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១។
នៅព្រឹកថ្ងៃទី០៩ ខែវិចិ្ឆកា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរីបានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការ ស្នងការរង កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត យុវជន សសយក យុវជន សយសស ក្រុមសិស្សកាយរឺទ្ធិ ក្រុមយុវជនកាកបាទក្រហម ក៏ដូចជាតំណាងអង្គការ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជីវករ មហាជន ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅទីតាំងវិមានឯករាជ្យខេត្ត។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតលើកទី៤១របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី១០-១៤ វិច្ឆិកា ២០២១
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ឆ្លើយតប និងព្រមានអ្នកវិភាគរិះគន់ រឿងកែរដ្ឋធម្មនុញ្ញ ថា អ្នកវិភាគកុំព្រហើន តែខុសច្បាប់ធ្ងន់ពេក គឺដាក់ហើយ, អ្នកឯងចោទរដ្ឋសភាខុស រឿងកែរដ្ឋធម្មនុញ្ញ គេមានសិទ្ធចាប់អ្នកឯងបាន។ សម្តេចថា ហ៊ានវ៉ៃអ្នកនយោបាយទាំងម៉ោង ១២យប់ ចុះហេតុអ្វីសម្តេច មិនហ៊ានវ៉ៃ ជាមួយអ្នកវិភាគខុស។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំអ្នកនិយាយ កុំនិយាយខុសច្បាប់ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានធ្វើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលការនិយាយដូចនេះ អាចនឹងរងការចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារនៅថ្ងៃណាមួយមិនខាន ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មកដល់ពេលនេះ យើងមានកន្លែងធ្វើការល្អហើយ តែការងាររបស់យើង ក៏ត្រូវឱ្យមានប្រសិទ្ធភាពដែរ ។