ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី ។

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់លោកគ្រូ អ្នកគ្រូ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី ។

ក្នុងការអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខខាងលើ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បាននាំយកនូវសម្ភារមួយចំនួនរួមមាន៖ ម៉ាសចំនួន ១២.០០០ម៉ាស សៀវភៅចំនួន ២.០០០ក្បាល សៀវភៅរដ្ឋធម្មនុញ្ញចំនួន ២០០ក្បាល ម៉ាស៊ីនទឹកក្តៅ ទឹកត្រជាក់ ១គ្រឿង និងជេលចំនួន ២កេស ផ្ដល់ជូនដល់មន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរីផងដែរ៕

Leave a Reply