ព័ត៌មានជាតិ

អ្នកខ្លះនិយាយថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី មកកម្ពុជា ដើម្បីគៀបសង្កត់ ខណៈសម្ដេចតេជោថា គេអាចមក ក្នុងបំណងពន្យល់កម្ពុជា ពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AUKUS)

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានមនុស្សមួយចំនួនដែលកំពុងរស់នៅបរទេសបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីមកកម្ពុជា ដើម្បីគៀបសង្កត់ខ្មែរ ។ សម្ដេចថា ក្រោយពីចប់ពិធីសម្ពោធក្រសួងដែមដីរួច សម្ដេច នឹងបន្តជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

រដ្ឋបាលខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៧៥គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

សម្តេចតេជោ ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ដោយត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋឱ្យបានឆាប់ ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃ ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ ។

គណបក្សនយោបាយចំនួន៨ បានដាក់ភ្នាក់ងារចូលរួមសង្កេតដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានគណបក្សនយោបាយចំនួន៨ បានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន ៥,០៣៩នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១,២៥៧នាក់។

ត្រឹមរយៈពេល១០ខែ កម្ពុជារកចំណូលបានជាង៩៥៧លានដុល្លារ ពីការនាំចេញស្រូវអង្ករ

 សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០លានដុល្លារ។

សារព័ត៌មានថៃ TNN Online៖ ផែនការធំរបស់កម្ពុជា គឺចង់ប្រែក្លាយក្រុងព្រះសីហនុអោយដូចទីក្រុងសិនជិន ទី ២ នៃអាស៊ាន

កម្ពុជាបានដើរផ្លូវដ៏វែងឆ្ងាយលើផែនការមេជាមួយវិទ្យាស្ថានសេដ្ឋកិច្ចចិន ដើម្បីត្រៀមប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងសិនជិន តាមការណែនាំរបស់ចិន ដោយបង្កើតជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុគោលបំណង”។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អ្នកនាំពាក្យបក្សកាន់អំណាចថា លោក កឹម សុខា ប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក តែបើយកលុយមកធ្វើ នយោបាយ គឺអាស្រ័យលើចៅក្រម ព្រោះសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដៃតុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គមតេឡេក្រាមថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បី យកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។

សម្តេច សាយ ឈុំ ជួបជាមួយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អ្នកនាំពាក្យ: នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនឹងអ្នកសារព័ត៌មាននោះទេ

នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនិងអ្នកសារព័ត៌មាននោះទេ។ ហើយចាប់តាំងពីឆ្នាំ២០០២ មក គឺពុំឃើញមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានគេធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ឬក៏រាយការណ៍ ព័ត៌មាននោះទេ ហើយការប្រើប្រាស់ពាក្យប្រឆាំងឧក្រិដ្ឋកម្មចំពោះអ្នកសារព័ត៌មាននៅក្នុងបរិបទនៃការអនុវត្តវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជាគឺមិនសមស្របនោះទេ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចកាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅបានលើកឡើងពីបញ្ហានេះ។

ឯកឧត្តម ងួន ញិល បានទទួលមរណភាពហើយ

ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា "ឯកឧត្តម ងួន ញិល អនុ ប្រធានទី១ នៃរដ្ឋសភា បានទទួលមរណភាពហើយ នៅវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះនៅគេហដ្ឋានរបស់គាត់។

ឯកឧត្តម ជុំ កុសល ប្រកាសសូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ!

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជាសាធារណៈ សូមគាំទ្រពេញទំហឹងចំពោះច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីការកំណត់សញ្ញាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរបស់ជាតិក្នុងនាមពលរដ្ឋខ្មែរ។ នេះបើយោងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ជុំ កុសល។

សម្តេចក្រឡាហោម ស ខេង អនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យអគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃ UN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃUN-ESCAP ជួបសម្តែងការគួរសម និងពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។

រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ម៉ារីស ផេន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៧-០៨ វិច្ឆិកា ២០២១

រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី ម៉ារីស ផេន នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៧-០៨ វិច្ឆិកា ២០២១

ជើងហោះហើរត្រង់ ភ្នំពេញ-ម៉ានីល នឹងចាប់ផ្ដើមដំណើរការឡើងវិញនៅដើមខែធ្នូ

ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងម៉ានីល និងរាជធានីភ្នំពេញ ឡើងវិញ នៅថ្ងៃទី ៤-៥ ខែធ្នូ ឆ្នាំ២០២១នេះ។

រាជរដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ចាក់​ឱ្យប្រជាពលរដ្ឋ​កម្ពុជា​នៅតាម​ព្រំដែន​

​រាជរដ្ឋាភិបាល​ថៃបាន​យល់ស្រប​ឱ្យ​កម្ពុជា​នាំយក​វ៉ាក់សាំង​ចូលទៅ​ប្រទេស​ថៃ​។ ​ចំណែក​ការចាក់​វ៉ាក់សាំង​ជា​តួនាទី​របស់ភាគី​ថៃ ដោយមាន​ខាង​កម្ពុជា​ចូលរួម​សង្កេតការណ៍​។ ពីព្រោះថា​កម្ពុ​ជាមាន​វ៉ាក់សាំង​ដ៏​ល្អជា​ច្រើន ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​សិក្សា​ដោយ​យកចិត្តទុកដាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វិ​ស្នុ គ្រឿង​ង៉ា​ម ឧបនាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។

ស្ត្រីខ្មែរ៨នាក់ ដែលចាញ់បោកមេខ្យល់ទៅរៀបការនៅប្រទេសចិន ត្រូវបានជួយសង្គ្រោះ

ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពជាប្រចាំទីក្រុងឆុងឈីង ប្រទេសចិន បានជួយសម្របសម្រួលបញ្ជូនស្ត្រីខ្មែរចំនួន៨នាក់ ដែលរស់នៅខុសច្បាប់នៅប្រទេសចិន មកប្រទេសកម្ពុជាវិញ ។

រដ្ឋាភិបាលត្រៀមដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ ក្រោយពីប្រជាជនកម្ពុជា ១៥០០០នាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំ

កម្ពុជាកំពុងតែពិចារណា​​ដំឡើង​ពន្ធលើផលិតផលថ្នាំជក់ឱ្យសមស្រប ដើម្បីជាយន្តការឈានទៅកាត់បន្ថយអត្រាអ្នករងគ្រោះ ដោយសារតែផលិតផលថ្នាំជក់ក៏ដូចជាការខាតបង់សេដ្ឋកិច្ចផ្សេងៗហើយក៏ជាការឆ្លើយតប ទៅនឹង​​គោល​​ការណ៍ណែនាំ នៃអនុសញ្ញាស្រោបដោយថ្នាំជក់ ដែលតម្រូវឱ្យកម្ពុជាធ្វើការដំឡើង​​ពន្ធផលិតផលថ្នាំជក់យ៉ាងទាបបំផុត៧០ភាគរយ ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អ.ស.ប. ចំនួនបីរូប និយាយមិនពិតពីកម្ពុជា

:អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឆ្លើយតបទៅនឹងការអំពាវនាវរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបីរូបអំពីសិទ្ធិមនុស្សនៅកម្ពុជាថា ជារឿងមិនពិតនោះទេ ពីព្រោះជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ។ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ជាគោលការណ៍ច្បាប់ក៏ដូចជាគោលការណ៍សិទ្ធិមនុស្ស ការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការផ្តន្ទាទោសអ្នកដែលប្រព្រឹត្តបទល្មើស គឺជាយន្តការនៃការអនុវត្តច្បាប់ ក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋ មិនមែនជាការរិតត្បិតសិទ្ធិសេរី ឬមួយក៏ជាការបំបិទសំឡេងប្រឆាំង ឬក៏ធ្វើទុក្ខបុកម្នេញសកម្មជននោះទេ។

កម្មករនិយោជិតនឹងបានឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួល។