ខេត្តរតនគិរី ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ បានរៀបចំបុណ្យកឋិនទាន ដង្ហែរទៅវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ស្ថិតនៅភូមិស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងដើម្បីប្រមូលបច្ច័យកសាងព្រះពុទ្ធព្រះបដិមាមួយអង្គនៅលើកំពូលភ្នំឥសីបតមៈ (ភ្នំស្វាយ) ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទជិតឆ្ងាយទូទៅ ដែលបច្ចុប្បន្នបានកសាងសម្រេចបាន ៨០%ហើយ។
ក្នុងកម្មវិធីក្រុងពាលី និមន្តព្រះសង្ឃចម្រើនព្រះបរិត នៅគេហដ្ឋានឯកឧត្តម ថង សាវុន អភិបាលខេត្ត ស្ថិតនៅភូមិអូរកន្តិល សង្កាត់បឹង កន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត រួមទាំងមន្រ្តីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនរូបផងដែរ៕