ព័ត៌មានជាតិ

សម្តេចតេជោ ៖ មុនពេលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មុនពេលសម្តេច ចាកចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ដោយយកត្រឹមអាយុ៧០ឆ្នាំ ឬ៧២ឆ្នាំ ព្រោះអ្នកដែលស្នើនេះ មានអាយុ៧៣ឆ្នាំហើយ ។

សម្តេចតេជោ ៖ ដើម្បីមិនឱ្យមានបដិវត្តពណ៌កើតឡើង ត្រូវកាន់កងទ័ពឱ្យជាប់ ព្រោះយើងជាអ្នកការពារដាច់ខាតមិនឱ្យជនណាមកធ្វើបដិវត្តន៍ពណ៌នៅលើទឹកដីដ៏កំសត់របស់យើងនោះទេ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកណាក៏ដោយបើបង្កើតបដិវត្តន៍ពណ៌ គឺត្រូវកម្ទេចចោល។

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រទេសរាជានិយម មានបាវចនាចំនួន៣

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន៣ ។

អង្គការសុខភាពពិភពលោក WHO ព្រមានថាវីរុសបម្លែងថ្មី អូមីក្រុង អាចនឹងធ្វើអោយប្រព័ន្ធថែទាំសុខភាពដួលរលំ

អង្គការសុខភាពពិភពលោក (WHO) ព្រមានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង អាចនឹងធ្វើអោយប្រព័ន្ធថែទាំសុខភាពដួលរលំ បើទោះបីជាការសិក្សាដំបូងបង្ហាញថា មេរោគនេះបណ្តាលអោយមានជំងឺស្រាលជាងមុនក៏ដោយ ខណៈចិន និងអាល្លឺម៉ង់កំពុងចាត់វិធានការរឹតបន្តឹងសាជាថ្មី ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីៗ។

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ

ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ របស់បេក្ខភាពក្រុងខេមរភូមិន្ទ។

ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យនិងកំណត់ដាក់ផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

កាលពីរសៀលថ្ងៃទីខែ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យនិងកំណត់ដាក់ផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានក្រុមការងារចម្រុះចុះស្រាវជ្រាវកំណត់និយមការ និងបានបង្កើតនូវផែនទីនេះឡើង ដើម្បីឲ្យសាធារណជនបានដឹងបានយល់ ក្នុងការកំណត់ព្រំប្រទល់ និងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងផែនទីទិន្នន័យផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងសៀមរាប សម្រាប់ការទប់ស្កាត់ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ សមាសភាពចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន ខ័ណ្ឌរដ្ឋបាលជលផល អភិបាលក្រុង និងមេឃុំ ជាច្រើននាក់ផងដែរ។

សម្តេចតេជោ អបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាម នៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ

តាមរយៈតំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរខួប២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ ។

ខេត្តកោះកុង ដាក់ឱ្យ​ដំណើរការ អគារ​ស្ថានីយ៍​ស្រាវជ្រាវ ព្រៃឈើ​មួយកន្លែង នៅ​ឃុំ​ជីខ​លើ​

អាជ្ញាធរ​ខេត្តកោះកុង និង​រដ្ឋបាល​ព្រៃឈើ បានរួម​គ្នា ដាក់ឱ្យ​ដំណើរការ ជា​ផ្លូវ​នូវ អគារ​ស្ថានីយ៍​ស្រាវជ្រាវ ព្រៃឈើ មួយកន្លែង នៅ​ភូមិ​ជីខ ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ក្នុង​គោលបំណង ដើម្បី​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ អេកូឡូស៊ី ព្រៃឈើ ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ ប្រកបដោយ និរន្តរភាព​។​

មេដឹកនាំ​កូរ៉េខាងជើង បើក​កិច្ចប្រជុំ​គណបក្ស​ដ៏​ធំ​ដើម្បី​ពិនិត្យ​គោលនយោបាយ​

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅ​សប្តាហ៍​នេះ​បាន​បើក​កិច្ច​សំខាន់​មួយ​របស់​គណបក្ស​កាន់អំណាច ជា​វេទិកា​មួយ​ដែល​កន្លងមក​លោក​ធ្លាប់​បាន​ប្រើ​សំរាប់​​ការប្រកាស​គោលនយោបាយ​ឆ្នាំ​ថ្មី​។​

ខេត្តកំពង់ធំ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំងប្រទេស​កម្ពុជា លើ​ផ្នែក​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​

ខេត្តកំពង់ធំ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទូទាំង ២៥ រាជធានី ខេត្ត លើ​ផ្នែក​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា​។  លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២១ បាន​ចូលរួម អបអរសាទរ និង​កោតសរសើរ ហើយ​សូមអោយ​ខិតខំ​បន្តទៀត ។​

អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»

អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»

បេក្ខជនប្រឡងបាក់ឌុបថ្ងៃទី១អវត្តមានជាង៤ពាន់នាក់និងមានបញ្ហាសុខភាព២៩ករណី

​ក្រសួង​អប់រំ​យុវជន និង កីឡា​បានឱ្យដឹងថា​ចំនួន​បេក្ខជន​អវត្តមាន​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ហៅ​បាក់​ឌុប​នៅ​ថ្ងៃទី​១​មាន​ចំនួន​សរុប​៤២២៤​នាក់ (​ស្រី​១៧៩៤​នាក់​) ត្រូវជា​៣,៧ ភាគរយ ។​

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។

អភិបាលខេត្តប៉ៃលិន អញ្ជើញបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១

ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន

លោកជំទាវ មិថុនា ភូថង ដឹកនាំកិច្ចប្រជុំ ពិភាក្សាការត្រៀមរៀបចំពិធីបើកការដ្ឋាន កម្រិតគុណភាពផ្លូវជាតិលេខ ៤៨

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាការត្រៀមរៀបចំពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

អភិបាលខេត្តកោះកុង អញ្ជើញទទួលឧបត្ថម្ភពី អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស៥០០ ភួយ ជូនរដ្ឋបាលខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ និងជចាស់ជរា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានទឹកព្រះទ័យជ្រះថ្លាល្អប្រពៃបានចូលរួម ឧបត្ថម្ភនូវភួយ ចំនួន៥០០ ភួយ ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជចាស់ជរា ដែលកំពុងមានខ្វះខាត នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុកសាលាក្រៅ ចំនួន ៨៤៧គ្រួសារ ទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់លោកតាលោកយាយចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៨៤៧គ្រួសារ មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជានឹងបន្តដំណើរការនៃសកម្មភាពសង្គមសេដ្ឋកិច្ចជាធម្មតាដោយមិនភ័យខ្លាច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ជាទិសដៅទៅមុខថ្វីត្បិតតែសកលលោកទាំងមូលបាននឹងកំពុងព្រួយបារម្ភអំពីមេរោគ covid 19 បំប្លែងថ្មី ឈ្មោះអូរមីក្រុងក៏ដោយ,កម្ពុជានឹងបន្តដំណើរការនៃសកម្មភាព សង្គម សេដ្ឋកិច្ច ជាធម្មតាដោយមិនភ័យខ្លាចប៉ុន្តែប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់​ ។

អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។

ឥណ្ឌានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបុគ្គលិកសុខាភិបាលនិងអ្នកធ្វើការជួរមុខ នៅដើមឆ្នាំក្រោយ ដើម្បីទប់ទល់ Omicron

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា ប្រទេសលោកនឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ឲ្យបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការជួរមុខ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដើម្បីជាវិធានការបង្ការទុកជាមុន ស្របពេលដែលករណីឆ្លងវីរុសបំប្លែងថ្មី Omicron បានបន្តកើនឡើង នៅក្នុងប្រទេសដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតទី២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។