ព័ត៌មានជាតិ

ឯកឧត្តម ថង សាវុន អញ្ជើញចុះសួរទុក្ខ អតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅទីបញ្ជាការ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី

នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរទុក្ខ អតីតយុទ្ធជនចំនួន ១០០គ្រួសារ នៅទីបញ្ជាការ នៃប្រតិបត្តិការសឹករងមណ្ឌលគិរី។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា

ក្នុងឱកាសដ៏នក្ខត្តឫក្ស អបអរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២២, ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងលោកជំទាវ សូមសម្តែងនូវគារវភក្តី និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ក្នុងការបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ចាប់ពីចំណុចសូន្យ រហូតដល់មានការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ។

ជនមានពិការភាពទីទ័លក្រ ១គ្រួសារ នៅស្រុកព្រៃឈរ ទទួលបានផ្ទះមនុស្សធម៌ទី៧ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត អមដំណើរដោយ វត្តមាន ព្រះនាគមុនី មេគណខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា រួមនឹងមន្ត្រីសង្ឃនៃសាលាគណខេត្ត សាលាអនុគណស្រុក និងអនុសាខាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ បាននិមន្ត និងអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៧ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត កំពង់ចាម និងសាលាគណខេត្ត ជូនដល់ជនមានពិការភាពទីទ័លក្រ ១គ្រួសារ ឈ្មោះ សុខ សុភាព អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រចាំឆ្នាំ២០២១

អបអរសាទរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញជាអធិបតីបិទការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២១ ដើម្បីអបអរសាទរថ្ងៃបុណ្យទិវាជ័យជំនះ៧មករា (៧ មករា១៧៧៩~៧មករា ២០២២) និងប្រគល់ពានរង្វាន់ ដល់ក្រុមកីឡាទទួលជ័យលាភី នៅតារាងបាល់ទាត់សម្តេចតេជោ ហ៊ុនសែន សួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ

អបអរសាទរ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីដល់ក្រុមកីឡាករផ្នែកវាយសី នៃការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឆ្នាំ២០២១ ដើម្បីអបអរសាទរទិវារបុណ្យជាតិជ័យជំនះ៧មករា (៧ មករា១៧៧៩~៧មករា ២០២២) ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ។

អភិបាលខេត្ត សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា

អភិបាលខេត្តកោះកុង សូមគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជម្នះ ៧ មករា។

ឯកឧត្តម សៅ សារ៉ាត់ នាំយកថវិកា លោកជំទាវ បាន ស្រីមុំ ជួយដល់ចាស់ជរាគ្មានទីពឹង ទូទាំងខេត្តប៉ៃលិន

ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់ចាស់ជរាគ្មានទីពឹង ខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងបើកប្រាក់ឧបត្ថម្ភប្រចាំខែមករាឆ្នាំ២០២២ ជូនដល់លោកតា លោកយាយចាស់ជរាគ្មានទីពឹងនៅទូទាំងខេត្ត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ដើម្បីជួយសម្រាលការលំបាកខ្លះៗក្នុងជីវភាពរស់នៅ។

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំក្រុមយុវជនគណបក្សខេត្តប៉ៃលិន

លោកជំទាវបណ្ឌិតបានស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុ ប្រធានក្រុមយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី នៃកិច្ចប្រជុំក្រុមការងារយុវជនគណបក្សខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន។

ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២

ឯកឧត្តមនាយឧត្តមសេនីយ៏ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២១ និងទិសដៅការងារបន្ត ឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ចំណាត់ការនានារបស់អាជ្ញាធរកម្ពុជាគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ”

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា អះអាងថា “ចំណាត់ការនានារបស់អាជ្ញាធរកម្ពុជាគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ”។

រដ្ឋបាលខេត្តកំពង់ចាម ប្តេជ្ញាប្រែក្លាយខេត្តកំពង់ចាម ជាទីក្រុងគ្មានផ្សែងបារី

រសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តន៍ត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្ពោះទៅកាន់ទីក្រុងគ្មានផ្សែងបារី ខេត្តកំពង់ចាម ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រីកសិកម្មត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិខ្វះទឹក

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ណែនាំ ដល់មន្ត្រីនៃ មន្ទីរកសិកម្ម ត្រូវត្រៀមលក្ខណៈ និងសម្ភារទុកជាមុនសម្រាប់ចុះជួយអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិកើតឡើង ជាពិសេសគ្រោះខ្វះទឹក ព្រមទាំងសហការល្អជាមួយអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយដល់កសិករ ឲ្យចេះគ្រប់គ្រងទឹក ដោយលើកភ្លឺ លើកទំនប់ទប់ស្កាត់ និងស្តុកទឹកទុកការពារគ្រោះខ្វះទឹកជាយថាហេតុ ។ ការថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ បូកសរុប លទ្ធផល ការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នារសៀល ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ។

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អុី ឈាន

ថ្ងៃទី០៥ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និជាអភិបាលខេត្តប៉ៃលិន បានដឹកនាំយុវជន សសយក យុវជកាកបាទក្រហម និងក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាល សួរសុខទុក្ខជាមួយលោកតា លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិនដែលមកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែមករា ពីក្រុមការងាររបស់មូលនិធិនៅតាម គោលដៅទាំង៣។

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីជ្រើសរើសតំបន់ប៉ូលសេដ្ឋកិច្ចដំណាក់កាលទី២

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអញ្ជើញចូលរួមបើកកិច្ចប្រជុំពហុភាគីពាក់ព័ន្ធ (MSP) ដើម្បីជ្រើសរើសតំបន់ប៉ូលសេដ្ឋកិច្ចដំណាក់កាលទី២ របស់គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ពន្ធ័ជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម (SAAMBAT) ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាន ក្រុមប្រឹក្សា ឃុំ សង្កាត់  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តប្រមាណជាង ២០ នាក់ ស្ថិតនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ។

អភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម

នៅរសៀលថ្ងៃទី៥  ខែមករា  ឆ្នាំ២០២២  ឯកឧត្ដម  អ៊ុន  ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម  អញ្ជេីញ ជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ  ខេត្តកំពង់ចាម  សម្រាប់ឆ្នាំ  ២០២១  និងលេីកទិសដៅការងារឆ្នាំ ២០២២  ។

អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាគណៈអធិបតី កិច្ចប្រជុំវឌ្ឍនភាពការងាររបស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២

កិច្ចប្រជុំវឌ្ឍនភាពការងាររបស់មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដែលធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំត្រួតពិនិត្យនិងផ្គូរផ្គងសម្ភារ និងសង្ហារឹមទ្រព្យសម្បត្តិរដ្ឋរបស់សាលាខេត្តកោះកុង

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងផ្គូរផ្គងសម្ភារ និងសង្ហារឹមទ្រព្យសម្បត្តិរដ្ឋរបស់សាលាខេត្តកោះកុង ដើម្បីស្នើសូមកាត់ចេញពីបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ ថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ។

ឯកឧត្តម សួន ​សេរីរដ្ឋា ៖ សកម្មភាពការតវ៉ាចំនួន៥ ដែលគេរៀបចំជាប្រព័ន្ធ ទទួលបានការឧបត្ថម្ភថវិកាគ្រប់គ្រាន់ ក៏មិនអត់បាយញ៉ាំ និងមិនអត់លុយចំណាយដែរ

ឯកឧត្តម សួន ​សេរីរដ្ឋា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសារលើផេកហ្វេសប៊ុកនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះថា ការរៀបចំធ្វើបាតុកម្មធម្មតា ឲ្យក្លាយទៅជាការតវ៉ាលើដងផ្លូវ ដើម្បីប្រែក្លាយឲ្យទៅជាបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺមានការៀបចំជាប្រព័ន្ធនិងគាំទ្រថវិកាពីស្ថានទូតបរទេស !។

រាជរដ្ឋាភិបាល កំណត់សិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធី របស់មន្ត្រីអធិការកិច្ច ប្រេងកាត

រាជរដ្ឋាភិបាល កំណត់សិទ្ធិអំណាច តួនាទី ភារកិច្ច និងនីតិវិធី របស់មន្ត្រីអធិការកិច្ច ប្រេងកាត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួប ៤៦ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្ដេចទាំងទ្វេ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រ រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ៤៦ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍របស់ សម្ដេចទាំងទ្វេ ។