ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាជាប្រទេសរាជានិយម មានបាវចនាចំនួន៣ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា៖ កម្ពុជា ជាប្រទេសរាជានិយម មានបាវចនាចំនួន៣ នោះគឺជាតិ សាសនា ព្រះមហាក្សត្រ ។ ដូចច្នេះ សម្ដេច សូមផ្តាំទៅនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្តូរផ្តាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រ ឲ្យខាងតែបាន។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប៉ុនប៉ងផ្តួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney