ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មុនពេលសម្តេច ចាកចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ដោយយកត្រឹមអាយុ៧០ឆ្នាំ ឬ៧២ឆ្នាំ ព្រោះអ្នកដែលស្នើនេះ មានអាយុ៧៣ឆ្នាំហើយ ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ ក្រោយពីមានអ្នកស្នើ ឱ្យមានច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី ដែលសំដៅទៅលោក សម រង្ស៊ី នាពេលថ្មីៗនេះបានលើកឡើងពីការធ្វើច្បាប់កំណត់នាយករដ្ឋមន្រ្តី ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney