
រដ្ឋបាលរាជធានីសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ នៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ ស្ថិតនៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ ដែលមានលក្ខណៈដូចខាងក្រោម៖
រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ ស្ថិតនៅចំកណ្តាលរង្វង់មូលខាងលិចស្ពានព្រែកព្នៅ ដែលមានលក្ខណៈដូចខាងក្រោម៖
ប្រេសិតពិសេសអង្គការសហប្រជាជាតិ ត្រៀមខ្លួនសហការជាមួយកម្ពុជា ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា
នៅពេលដែលនាយករដ្ឋមន្ត្រីជប៉ុនលោកហ្វូមីអូ គីស៊ីដា ជ្រើសរើសលោកហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូជាអគ្គលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន ដំណឹងនេះបានធ្វើឱ្យអ្នកវិភាគនយោបាយជាច្រើនភ្ញាក់ផ្អើល ហើយធ្វើឱ្យមានការចោទសួរសំណួរថា «តើលោកម៉ាតស៊ូណូជានរណាគេ?»។
ហ្វីលីពីននឹងទិញនាវាចម្បាំងចំនួន២គ្រឿង ពីក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Hyundai ក្នុងតម្លៃសរុប ៥៥៦លានដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana កាលពីថ្ងៃអង្គារកន្លងទៅ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ារ៉្យង់ទាំង ២ រួមមាន វ៉ារ៉្យង់ដែលតា និងអូមីក្រុង កំពុងជំរុញឱ្យមានរលកយក្សកូវីដ ដ៏គ្រោះថ្នាក់។ នេះបើតាមឱ្យដឹងពីលោកអគ្គនាយកអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus ក្រោយករណីឆ្លងកាន់តែកើនឡើងនៅ សហរដ្ឋអាមេរិក និងប្រទេសនានានៅទូទាំងទ្វីបអឺរ៉ុប។
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បាន ធ្វេីការ ណែនាំ ដល់ មន្ត្រីពាក់ព័ន្ធ ឲ្យ មានការ ប្រយ័ត្នប្រយែង ចំពោះការចុះ វាស់វែង ដីធ្លី ត្រូវចៀសវាង ជាដាច់ខាត នូវការ រំលោភ បំពាន យក ដី រដ្ឋ ជាពិសេស ការ ទន្ទ្រាន កាន់កាប់ ដី បឹងបួ នានា ជា កម្មសិទ្ធិ របស់ រដ្ឋ ។ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ ស្តីពីការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងតម្លៃអចលនទ្រព្យ ឧបសម្ពន្ធទី៦ ស្ដីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់ជាមូលដ្ឋានគិតពន្ធ ប្រថាប់ត្រា នៅក្នុងខេត្តកំពង់ចាម ដែលបានធ្វើឡើង នាព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នៅសាខាពន្ធដារខេត្ត ។
ដើម្បីឆ្លើយតប នឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ អំពីបញ្ហាគុណភាពសេវាទូរសព្ទចល័ត និងអុីនធឺណិត នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណិត និងប្រជាពលរដ្ឋនៅ បុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍។ កម្មវិធីនេះ មានការចូលរួមពីភាគីពាក់ព័ន្ធ មានដូចជាក្រុមការងារពង្រឹងគុណភាពនៅតាមបុរីទាំង៨ក្រុមរបស់ក្រសួង ម្ចាស់បុរី ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្ដល់សេវាអុីនធឺណេត ប្រតិបត្តិករសាងសង់បង្គោលអង់តែន និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្នុងបុរីប៉េងហួត។
នៅតាមមណ្ឌលកំណែនានា នៅរាជធានីភ្នំពេញ មានការធ្វើតេស្តសំណាកកូវីដ-១៩ មុនការរៀបចំកិច្ចប្រជុំណែនាំ បច្ចេកទេសដល់សមាជិកគណៈកម្មការក្រុមមុខវិជ្ជា ត្រៀមដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
រដ្ឋបាលលោក ចូ បៃដិន គ្រោងនឹងប្រកាសនៅក្នុងថ្ងៃពុធសប្តាហ៍នេះ នូវកិច្ចសន្យាមានតម្លៃ ១៣៧លានដុល្លារជាមួយក្រុមហ៊ុន Millipore Sigma ដែលជាអង្គភាពមួយរបស់ក្រុមហ៊ុន Merck KGaA (MRCG.DE) របស់ប្រទេសអាល្លឺម៉ង់ ដើម្បីបង្កើនសមត្ថភាពផលិតកម្មនៃសមាសធាតុដែលមានការរឹតត្បិតខ្ពស់ នៃការធ្វើតេស្តរកមេរោគយ៉ាងឆាប់រហ័ស។ នេះបើតាមមន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបប្រាប់កាសែទរ៉យទ័រ។
ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងនៅថ្ងៃចន្ទម្សិលមិញបានអំពាវនាវឱ្យកូរ៉េខាងជើងចាប់ផ្តើមឆ្នាំថ្មី ដោយបើកទ្វារទទួលយក កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ស្របពេលដែលទីក្រុងព្យុងយ៉ាង នឹងត្រូវកោះប្រជុំសំខាន់មួយក្នុងគណបក្ស នាសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាគោលនយោបាយក្នុងស្រុក និងគោលនយោបាយការបរទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap។
ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
អតីតនិស្សិតថ្នាក់បណ្ឌិតមួយក្រុមដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស បានទាមទារឱ្យទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វង្សាធ្វើការសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។
លោកគីម ជុងអ៊ុន បើកកិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង ដោយចាប់ផ្ដើមពីថ្ងៃច័ន្ទសប្ដាហ៍នេះ ខណៈពេលដែលលោកកាន់អំណាចអស់រយៈពេលជាង ១០ឆ្នាំរួចមក បន្ទាប់ពីឪពុករបស់លោក លោក គីម ជុងអ៊ីល បានទទួលមរណភាពកាលពីឆ្នាំ២០១១កន្លងទៅនេះ។
នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមនិងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមខេត្ត បានប្រារព្ធរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ "បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល"។
នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន ២២២នាក់ នាសាលប្រជុំធំសាលាខេត្ត ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «កម្ពុជាបានលុបបំបាត់លើការធ្វើទារុណកម្ម សួរចម្លើយជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ»។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងរួចរាល់ នឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលំហែកាយប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះផ្លូវចាក់បេតុងមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅមកជុំវិញបឹងកន្សែងប្រកបដោយភាពងាយស្រួលផងដែរ ។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ? ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅអ្នកវិភាគប្រឆាំងមួយចំនួនថា រឿងអ្នកណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយទោះបីសម្តេចឈប់ចង់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សកាន់អំណាចដដែល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។