ព័ត៌មានជាតិ

ពិធីប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជា ៧ក្រុង-ស្រុក   ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង

នៅព្រឹកថ្ងៃទី ២០ ខែធ្នូ  ឆ្នាំ ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៦០០កេស (ស្មើនឹង ១២,០០០ដប) បានប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង អនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង-ស្រុក   ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្ត និងសាលារៀនគោលដៅ នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីគណៈកម្មាធិការសាខា ប្រធាន ឬតំណាងអនុសាខាទាំង៧ក្រុង/ស្រុក ប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូអ្នកគ្រូតំណាងសាលាគោលដៅ ក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមសរុបចំនួន ៧៨នាក់ ។

អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

នៅសាលាខេត្តប៉ៃលិន រសៀលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។

ប្រមុខការទួតកម្ពុជា-វៀតណាម នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយឯកឧត្តម ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តី ការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពី កិច្ច សហ ប្រតិបត្តិការសេដ្ឋ កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

ថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ ចំនួន ៣០៧គ្រួសារ នៅឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

ផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សថ្នាក់កណ្តាល រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២

ផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២។

រយៈពេល​១​០​ខែ​ឆ្នាំនេះ​ ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ចិន​ ​កើត​ដល់​ជិត​១​១​លាន​ដុល្លារ​

​យោង​សេចក្ដី​ព័ត៌មាន​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ទំនាក់ទំនង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​១​០​ខែ​ ​ក្នុង​ឆ្នាំ​២​០​២​១​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​ចិន​ ​បាន​ដល់​ទឹកប្រាក់​ ​១​០​ ​៩​៨​០​លាន​ដុល្លារ​។​

អ្នកស្រុកកោះសូទិនខេត្តកំពង់ចាម បានទទួលផ្លូវកៅស៊ូ ប្រវែងជាង ២ពាន់ម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងនូវក្តីសោមនស្សរីករាយ និងអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍ កសិកម្ម (IFAD) ដែលបានផ្តល់ ជំនួយឥតសំណង និងហិរញ្ញប្បទានកម្ចី ដ៏ធំធេង តាមរយៈ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ នាថ្ងៃនេះ ។

លោក ម៉ាក្រុង៖ បារាំងនឹងបន្តសងសឹកប្រឆាំងជាមួយទង្វើរបស់អូស្ត្រាលី ក្នុងជម្លោះកិច្ចព្រមព្រៀងនាវាមុជទឹក

ប្រធានាធិបតីបារាំងលោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង បានគូសបញ្ជាក់ថា ប្រទេសរបស់លោកបានសងសឹកប្រឆាំងនឹងទង្វើរបស់ប្រទេសអូស្ត្រាលី ហើយបានបន្ថែមថា វិធានការឆ្លើយតបទាំងនេះ នឹងបន្តទៅមុខក្នុងរយៈពេលយូរទៀត។

មន្រ្តីជាន់ខ្ពស់រុស្ស៊ី៖ លោក ពូទីន និងលោក បៃដិន អាចនឹងជួបជជែកគ្នាតាមវីដេអូខលម្តងទៀតនៅមុនដំណាច់ឆ្នាំនេះ ដើម្បីពិភាក្សាគ្នាស្តីពីបញ្ហាសន្តិសុខ

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងរបស់រុស្ស៊ីលោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន ដែលបានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅនេះ ក៏អាចនឹងជួបពិភាក្សាគ្នាម្ដងទៀតផងដែរ នៅមុនឆ្នាំថ្មីចូលមកដល់ បើទោះជាភាគីទាំងពីរ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយស្ដីពីវិបត្តិអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ ខាងភាគីរុស្ស៊ីក៏បានអះអាងដែរថា ត្រៀមខ្លួនជាស្រេចដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលទីក្រុងម៉ូស្គូកំពុងស្វែងរក ក្នុងចេតនាបន្ធូរបន្ថយវិបត្តិពាក់ព័ន្ធនឹងអ៊ុយក្រែន។ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ រីយ៉ាបកូវ នឹងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងនៅឯប្រទេសអព្យាក្រឹតណាមួយ។ សូមជម្រាបថា សហរដ្ឋអាមេរិក-អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ី ជុំវិញការដាក់ពង្រាយកងទ័ពច្រើនជាង ៩ម៉ឺននាក់នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ហើយទំនងជាការត្រៀមលក្ខណៈចូលឈ្លានពាន។ ប៉ុន្តែរុស្ស៊ីបានទាត់ចោលការចោទប្រកាន់នេះ ហើយអះអាងថា ខ្លួនទៅវិញទេដែលកំពុងរងការគំរាមកំហែងពីអង្គការណាតូ និងអ៊ុយក្រែន ដែលចង់ចូលជាសមាជិកបក្សសម្ពន្ធយោធាអាត្លង់ទិចមួយនេះ…

ព្រឹទ្ធសភាអាមេរិកអនុម័ត​លើការហាមឃាត់​ការ​នាំចូល​ទំនិញ​ពី​តំបន់ស្វយ័ត​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​របស់​ចិន ​ជុំវិញ​ការព្រួយបារម្ភ​អំពី​ពលកម្ម​ដោយ​បង្ខំ

​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទ ​ដើម្បី​ធ្វើឱ្យ​សហរដ្ឋ​អាមេរិក​ក្លាយជា​ប្រទេស​ដំបូង​គេ ​ដែល​ហាមឃាត់​ការ​នាំចូល​ទំនិញស្ទើរ​ទាំងអស់​ពី​តំបន់​ស៊ីន​ជាំ​ង​ភាគ​ពាយព្យ​របស់​ចិន ​ជុំវិញ​ការព្រួយបារម្ភ​អំពី​ពលកម្ម​ដោយ​បង្ខំ​។​

បារាំង​ហាមឃាត់​ការធ្វើដំណើរ​​ពី​ចក្រភព​អង់គ្លេស ដោយសារព្រួយបារម្ភ​ពីវីរុសបំប្លែងថ្មី ​អូ​មី​ក្រុង

រដ្ឋាភិបាលទីក្រុងប៉ារីសបានលើកឡើងថា បារាំង​នឹង​ហាមឃាត់​ការធ្វើដំណើរ​មិន​សំខាន់​ទាំងទៅ​ និង​មក​ពី​ចក្រភព​អង់គ្លេស​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ខណៈដែលមេដឹកនាំអ៊ឺរ៉ុបបានជំរុញឱ្យមានសកម្មភាពសម្របសម្រួល និងការចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀត។

ជប៉ុនប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង AstraZenica ៣០ ​ម៉ឺនដូស​ទៀត​ដល់​កម្ពុជា

ជប៉ុន​ប្រកាស​ផ្ដល់ជំនួយ​វ៉ាក់សាំង AstraZeneca ប្រមាណ​ ៣០ ​ម៉ឺនដូស​បន្ថែមទៀត​ដល់​កម្ពុជា ដែល​នឹងត្រូវ​ដឹកជញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​ ១៩ ធ្នូ ក្រោម​ការរៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility និង​គាំទ្រ​ដោយ​អង្គការ​យូនីសេហ្វ និង​អង្គការ​សុខភាព​ពិភពលោក​។

រាជរដ្ឋាភិបាល​កម្ពុជា​ ផ្ញើ​សាររំលែកទុក្ខ​ជូន​ប្រជាជន​សហរដ្ឋអាមេរិក​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​កំបុតត្បូង

រាជរដ្ឋាភិបាល​កម្ពុជា បានផ្ញើសាររំលែកទុក្ខ​ជូន​ប្រជាជន​សហរដ្ឋអាមេរិក​ដែល​ទទួលរង​គ្រោះ​ដោយ​ការបំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​​ធ្ង​រ​ដោយសារ​ខ្យល់ព្យុះ​កំបុតត្បូង​។​

រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ

ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើជាសហប្រធានជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ៕

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ ( Zoom )

ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈតាមប្រព័ន្ធអនឡាញ ( Zoom ) ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ។

លោក វ្ល៉ាឌីមៀ ពូទីន សាទរចំពោះ​ទំនាក់​ទំនង​ជា​គំរូ​រវាង​រុស្ស៊ី​ និង​ចិន ​នៅ​ពេល​លោក​និយាយទូរស័ព្ទជាមួយលោក ស៊ី ជីនពីង

​ប្រធានាធិបតី​រុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាន​សាទរចំពោះ​ទំនាក់​ទំនង​ជា​គំរូ​រវាង​រុស្ស៊ី និង​ចិន ​នៅ​ពេល​លោក​ពិភាក្សាតាមទូរស័ព្ទ​ជា​មួយសមភាគីចិនលោក ស៊ី ជីនពីង និង​បាន​បញ្ជាក់​ថា លោក​នឹង​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ទី​ក្រុង​ប៉េកាំង។

ស៊ី ជីនពីង និងពូទីន នឹងជួបពិភាក្សាលើសំដីអរិភាព ពីអាមេរិក និងណាតូ

ប្រធានាធិបតី​រុស្សី​លោក វ្ល៉ាឌីមៀ ពូទីន និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង នឹង​ពិភាក្សា​អំពី​ភាព​តានតឹង​នៅ​អឺរ៉ុប និង​សំដី​ «អរិភាព» របស់​សហរដ្ឋអាមេរិក​ និង​អង្គការ​ណាតូ​ ក្នុង​អំឡុង​ពេល​មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​តាមរយៈប្រព័ន្ធ​​​វីដេអូ​​ នៅ​ថ្ងៃ​ពុធ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​វិមាន​ក្រឹមឡាំង​។

អភិបាលខេត្តកំពតចាប់ផ្តើមលេងធម៌ក្តៅទៅលើអ្នកដែលរំលោភបំពានយកចំណីព្រែក ឬដីព្រែក

អភិបាលខេត្តកំពតចាប់ផ្តើមលេងធម៌ក្តៅទៅលើអ្នកដែលរំលោភបំពានយកចំណីព្រែក ឬដីព្រែក ដោយមិនទុកអ្នកទាំងនោះឱ្យក្លាយជាសំរាមបាំងបិទដែលធ្វើឱ្យពលរដ្ឋដ៏ច្រើនលើសលប់រិះគន់នោះទេ។ ចំពោះអ្នកដែលផ្គើននឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តមអភិបាលខេត្តកំពតបានបង្ហើបថា មានមនុស្ស ៥ ទៅ៦នាក់ ដែលកំពុងបំពានកាន់កាប់ដីចំណីព្រែក។

ប្រមុខអង្គការ NATO ច្រានចោលការចោទប្រកាន់របស់រុស្ស៊ី ជុំវិញការដាក់ពង្រាយមីស៊ីល-នុយក្លេអ៊ែរនៅអឺរ៉ុប

អគ្គលេខាធិការអង្គការណាតូលោក ជែនស៍ ស្តូលធិនប៊ឺក ថ្លែងអះអាងថា អង្គការណាតូមិនមានគម្រោងដាក់ពង្រាយគ្រាប់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅតំបន់អឺរ៉ុបនោះឡើយ។

អាមេរិកដាក់ក្រុមហ៊ុនចិន៨បន្ថែមក្នុងបញ្ជីខ្មៅពាក់ព័ន្ធនឹងការរំលោ.ភសិទ្ធិមនុស្ស

សហរដ្ឋអាមេរិក​នឹង​ធ្វើការ​ដាក់​ប​ញ្ជូ​ល​ក្រុមហ៊ុន​ចិន​ចំនួន​៨​ទៀត​ចូល​ក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​នៅ​ស​ប្តា​ហ៍​នេះ រួម​មាន DJI Technology Co Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ពិភពលោក​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត Financial Times នៅ​ថ្ងៃ​ពុធ​នេះ​។