ភ្នំពេញ ៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកណាក៏ដោយបើបង្កើតបដិវត្តន៍ពណ៌ គឺត្រូវកម្ទេចចោល។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា គន្លឹះរបស់មេចោរបដិវត្តន៍ពណ៌ គឺវាប្រឹងធ្វើឱ្យទ័ពអព្យាក្រឹត។ ត្រង់ចំណុចនេះ សម្តេចបានបញ្ជាក់ថា កងទ័ពអាចអព្យាក្រឹតចំពោះបក្សនយោបាយបាន តែមិនអាចអព្យាក្រឹតចំពោះរាជរដ្ឋាភិបាល និងបក្សនយោបាយនោះទេ។ ដូច្នេះ មេទ័ពណាមិនធ្វើសកម្មភាពកំទេចបដិវត្តន៍ពណ៌ទេ ត្រូវដកចោល ដោយមិនត្រូវឱ្យពួកបដិវត្តន៍ពណ៌ធ្វើសកម្មភាពអ្វីបានទេ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីមិនឱ្យមានបដិវត្តពណ៌កើតឡើង ត្រូវកាន់កងទ័ពឱ្យជាប់ និងសូមកុំភ្លេចឱ្យសោះនូវតួរនាទីរបស់យើង ដែលយើងជាអ្នកការពារដាច់ខាតមិនឱ្យជនណាមកធ្វើបដិវត្តន៍ពណ៌នៅលើទឹកដីដ៏កំសត់របស់យើងទៀតនោះទេ៕
——————————-
សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney