អង្គការសុខភាពពិភពលោក WHO ព្រមានថាវីរុសបម្លែងថ្មី អូមីក្រុង អាចនឹងធ្វើអោយប្រព័ន្ធថែទាំសុខភាពដួលរលំ

អង្គការសុខភាពពិភពលោក (WHO) ព្រមានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង អាចនឹងធ្វើអោយប្រព័ន្ធថែទាំសុខភាពដួលរលំ បើទោះបីជាការសិក្សាដំបូងបង្ហាញថា មេរោគនេះបណ្តាលអោយមានជំងឺស្រាលជាងមុនក៏ដោយ ខណៈចិន និងអាល្លឺម៉ង់កំពុងចាត់វិធានការរឹតបន្តឹងសាជាថ្មី ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីៗ។

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) ព្រមានថា វីរុសកូវីដ១៩បំប្លែងថ្មី អូមីក្រុង អាចនឹងធ្វើអោយប្រព័ន្ធថែទាំសុខភាពដួលរលំ បើទោះបីជាការសិក្សាដំបូងបង្ហាញថា មេរោគនេះបណ្តាលអោយមានជំងឺស្រាលជាងមុនក៏ដោយ ខណៈចិន និងអាល្លឺម៉ង់កំពុងចាត់វិធានការរឹតបន្តឹងសាជាថ្មី ដើម្បីទប់ស្កាត់ការកើនឡើងករណីឆ្លងថ្មីៗ។

លោកស្រី Catherine Smallwood អ្នកគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩របស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅអឺរ៉ុបបានព្រមានដែរថា បើទោះបីជាវាធ្វើអោយឈឺស្រាលក៏ពិតមែន ប៉ុន្តែការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវីរុស អូមីក្រុង ក៏នឹងនៅតែបណ្តាលអោយមានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យយ៉ាងច្រើន ជាពិសេសក្នុងចំណោមក្រុមមនុស្សដែលមិនបានចាក់វ៉ាក់សាំង ហើយបណ្តាលអោយមានការរំខានយ៉ាងទូលំទូលាយដល់ប្រព័ន្ធសុខាភិបាល និងសេវាកម្មសំខាន់ៗផ្សេងទៀត។

ការកើនឡើងករណីឆ្លងថ្មីៗ​បានបង្កការបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក ដោយប្រទេសជាច្រើនកំពុងព្យាយាមធ្វើឲ្យមានតុល្យភាព រវាងការដាក់វិធានការរឹតត្បិតផ្នែកសេដ្ឋកិច្ច និងការគ្រប់គ្រងការរីករាលដាលនៃវីរុស ខណៈ ការកើនឡើងករណីឆ្លងនៅក្នុងប្រទេសជាច្រើន គឺត្រូវបានជំរុញដោយវីរុសបំប្លែងថ្មី អូមីក្រុង។ ជាមួយគ្នានេះ WHO ក៏បានព្រមានប្រឆាំងនឹងការសប្បាយភ្លេចខ្លួន បើទោះបីជាការរកឃើញបឋមបង្ហាញថា វីរុស អូមីក្រុង អាចនាំអោយមានជំងឺស្រាលជាងវីរុសបំប្លែងខ្លួនផ្សេងៗទៀតក៏ដោយ៕

——————————-

សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney

Leave a Reply