ព័ត៌មានជាតិ

ឯកឧត្តម ថង សាវុន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងខេត្តមណ្ឌលគិរី ដោយមានការចូលរួមដោយ លោកអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងទាំងបី ប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ អភិបាលក្រុងស្រុកទាំងប្រាំ មេឃុំ ចៅសង្កាត់ តាមរយៈប្រព័ន្ធវីដេអូ(Zoom) ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត។

អភិបាលខេត្តកោះកុង ដឹកនាំកិច្ចប្រជុំ ពិភាក្សាត្រៀមលក្ខណៈអំពីការងារទេសចរណ៍អាស៊ានលើកទី៤០ (40th ATF) 

(កោះកុង)៖ លោកជំទាវ  មិថុនា  ភូថង  អភិបាល នៃគណៈអភិបាលខេត្តកោះកុង  បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមលក្ខណៈអំពីការងារទេសចរណ៍អាស៊ានលើកទី៤០ (40th ATF)  ដោយ មាន ការ អញ្ជើញ ចូល រួម ពី  លោក អភិបាល រង ខេត្ត  លោក  លោក ស្រី  ប្រធាន មន្ទីរ ពាក់ព័ន្ធ  និង មន្ត្រី ជំនាញ មួយ ចំនួនទៀត ថ្ងៃពុធ ៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ។

កូរ៉េខាងជើងបន្តបាញ់សាកល្បងកាំជ្រួចដែលគេសង្ស័យថា ជាប្រភេទមីស៊ីលផ្លោងចូលទៅក្នុងសមុទ្រ

កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េ​ខាង​ជើង​បាន​បាញ់​កាំជ្រួច​ដែល​ទំនង​ជា​មីស៊ីល​បាលីស្ទិក​ធ្លាក់ចូល​ទៅក្នុងសមុទ្រ​ នៅ​ថ្ងៃ​ពុធនេះ ដែលនេះជា​ការ​បាញ់សាកល្បង​លើក​ដំបូង​របស់​ទី​ក្រុង​ព្យុងយ៉ាង នៅ​​ក្នុងឆ្នាំ​ថ្មី​។

សម្តេចតេជោ៖ ទៅមីយ៉ាន់ម៉ា ក្នុងគោលបំណងជួយសម្រួលសភាពការណ៍ តាមកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន

នៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនដល់កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការអញ្ជើញទៅមីយ៉ាន់ម៉ា នៅថ្ងៃទី ៧ និង ៨ ខែមករា ឆ្នាំ២០២២ គោលបំណងគ្មានផលប្រយោជន៍អ្វីទេ តែជួយសម្រួលសភាពការណ៍ តាមកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ាន ហើយបើនិយាយគ្នាខ្វះម៉ោង និងបន្តត្រូវគ្នា សម្តេចតេជោ ហ៊ុន សែន នឹងបន្តស្នាក់នៅមីយ៉ាន់ម៉ា ដល់ថ្ងៃទី ៩ មករាទើបត្រលប់មកវិញ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការដោះស្រាយផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ មានទីតាំងស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ដែលគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់សម្បទានឱ្យក្រុមហ៊ុន Cambodian Upper Tatay Hydropower Co., Ltd ធ្វើការវិនិយោគ ថ្ងៃអង្គារ ២ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវ

ក្នុងកម្មវិធីប្រជុំបូកសរុបការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យមន្ត្រីនៃមន្ទីរសាធារណការ បន្តពង្រឹងការស្ថាបនា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយកត្តាការប្រើប្រាស់ផ្លូវថ្នល់។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល

កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២!ក្រោមមូលបទ៖ អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបាន បញ្ជាក់ថា កម្ពុជាគឺជាប្រធានអាស៊ានពេញមួយឆ្នាំ២០២២និងមូលបទ៖ “អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា”។

ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីបានប្រកាសគាំសម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអាស៊ាន ឱ្យទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០២២ នេះ

ការប្រកាសគាំទ្ររបស់ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងជំនួបសន្ទនាតាមរយៈប្រព័ន្ធទូរស័ព្ទ ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ។

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣

ព្រឹកថ្ងៃអង្គារ ០២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៣១ ក្រុមប្រឹក្សាខេត្ត អាណត្តទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន តាមរយៈប្រព័ន្ធទំនាក់ទំនងវីដេអូ ហ្សូម ។

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមរំលែកមរណៈទុក្ខសព អនុប្រធានការិយាល័យហិរញ្ញកិច្ច នៃរដ្ឋបាលខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពលោក ភន សាវុធ អនុប្រធានការិយាល័យហិរញ្ញកិច្ច នៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៤០ឆ្នាំ ។

ធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើងក្នុងអត្រា ៥ភាគរយនៅឆ្នាំ២០២២

របាយការណ៍ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។

ចិនកាត់បន្ថយប្រាក់ឈ្នួលមន្រ្តីរាជការរបស់ខ្លួនរហូតដល់ចំនួន ២៥ ភាគរយ

ប្រធាន​បទ​អំពី​ប្រាក់​បៀវត្ស៍​​ផុល​ផុស​​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន​ក្រោយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋបាល​ក្រុង​ Hangzhou ​នៃ​ខេត្ត​ Zhejiang ​​សរសេរ​​បង្ហោះ​ពី​ក្ដី​ព្រួយ​បារម្ភ​​ បន្ទាប់​ពី​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ត្រូវ​បាន​កាត់​បន្ថយដល់ទៅ​ចំនួន​​ ២៥ ​ភាគ​រយ​ ​ស្មើរ​នឹង​ ៥ ០០០០ ​យន់​ ឬ​ជាង​ ៧ ៨០០ ​​ដុល្លារ​។​

ចិនកាត់បន្ថយប្រាក់ឈ្នួលមន្រ្តីរាជការរបស់ខ្លួនរហូតដល់ចំនួន ២៥ ភាគរយ

ប្រធាន​បទ​អំពី​ប្រាក់​បៀវត្ស៍​​ផុល​ផុស​​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន​ក្រោយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋបាល​ក្រុង​ Hangzhou ​នៃ​ខេត្ត​ Zhejiang ​​សរសេរ​​បង្ហោះ​ពី​ក្ដី​ព្រួយ​បារម្ភ​​ បន្ទាប់​ពី​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ត្រូវ​បាន​កាត់​បន្ថយដល់ទៅ​ចំនួន​​ ២៥ ​ភាគ​រយ​ ​ស្មើរ​នឹង​ ៥ ០០០០ ​យន់​ ឬ​ជាង​ ៧ ៨០០ ​​ដុល្លារ​។​

វៀតណាមទទូចឱ្យចិនបើកព្រំដែនឡើងវិញ ខណៈចរាចរណ៍សកម្មភាពពាណិជ្ជកម្មរងភាពកកស្ទះ

ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​ធ្វើ​ការ​ទទូច​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ក្វាងស៊ី (Guangxi) របស់​ចិន​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ទំនិញ​តាម​បណ្ដោយ​ព្រំដែន​ចិន-វៀតណាម បន្ទាប់​ពី​ប្រទេស​​ចិន​បាន​ធ្វើ​ការ​បិទ​ព្រំដែន ក្រោយ​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ-១៩ នាំ​ចូល​ពី​ប្រទេស​​វៀតណាមកន្លង​​ទៅ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម កុយ គួ​ង បាន​បញ្ជាក់ថា​ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ធានា សុវត្ថិភាព ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ។​បច្ចុប្បន្ននេះ​អាជ្ញាធរ​សន្តិសុខ​នៃ​ប្រទេសមី​យ៉ាន់​ម៉ា បាន​បង្កើន​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ដល់​អគារ​ស្ថានទូត​កម្ពុជា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន ដល់​មន្ត្រី​ស្ថានទូត​កម្ពុជា​ក៏ដូចជា​បង្កើន​កិច្ចការពារ​សន្តិ​សុខដ​ល់​គេហដ្ឋាន​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម កុយ គួ​ង។

អភិបាលខេត្តកំពង់ធំ ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់។

អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីត្រូវកំណត់ដីចំណីផ្លូវឲ្យបានច្បាស់លាស់ ស្របតាមច្បាប់

ក្នុងកម្មវិធីប្រជុំបូកសរុប លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវកំណត់ដីចំណីផ្លូវ ឲ្យបានច្បាស់លាស់ តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ក្នុងខេត្តកំពង់ចាម ស្របតាមច្បាប់ផ្លូវថ្នល់នៃ ព្រះរាជាណាចក្រកម្ពុជា។

ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍ P5 ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនី ញ៉ូហ្គូទែរ៉េស បានសាទរចំពោះសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំរុស្ស៊ី ចិន សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។

រដ្ឋបាលខេត្តប៉ៃលិន រៀបចំកម្មវិធីឆ្លងឆ្នាំចាស់ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២នៅក្នុងបរិវេណសាលាខេត្ត

កាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ គឺឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព​លោកស្រី​បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានមន្រ្តីរាជការ មកពីមន្ទីរជុំវិញខេត្ត ចូលរួមជូនកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ និងជូនពរដល់លោកជំទាវអភិបាលខេត្ត ព្រមទាំងមានការចាប់យករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។