ឯកឧត្តមអភិបាលខេត្តសៀមរាប ដឹកនាំក្រុមការងារចុះពិនិត្យនិងកំណត់ដាក់ផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប

កាលពីរសៀលថ្ងៃទីខែ២៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអញ្ជើញចុះពិនិត្យនិងកំណត់ដាក់ផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវបានក្រុមការងារចម្រុះចុះស្រាវជ្រាវកំណត់និយមការ និងបានបង្កើតនូវផែនទីនេះឡើង ដើម្បីឲ្យសាធារណជនបានដឹងបានយល់ ក្នុងការកំណត់ព្រំប្រទល់ និងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងផែនទីទិន្នន័យផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលក្រុងសៀមរាប សម្រាប់ការទប់ស្កាត់ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ សមាសភាពចូលរួមពី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដី មន្ទីរធនធានទឹកនិងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ទីរបរិស្ថាន ខ័ណ្ឌរដ្ឋបាលជលផល អភិបាលក្រុង និងមេឃុំ ជាច្រើននាក់ផងដែរ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២និងតំបន់៣ បានដាក់តាំងបង្ហាញឲ្យសាធារណជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល់ នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និង បាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយរងការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យនោះ គឺយើងចាំបាច់ត្រូវតែមានវិធានការណ៍ ដែលសម្តេចបានដាក់បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ គឺទទួលខុសត្រូវទៅលើបញ្ហានេះ ដើម្បីពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹកដែលឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក។

ឯកឧត្តម បានបន្តទៀតថា ព្រៃលិចទឹកនេះមានសារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិន ព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រីដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរខេត្តបញ្ចប់នៃការកាប់ទន្ទ្រានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ពីព្រោះព្រៃលិចទឹកមិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេនៅក្នុងខេត្តសៀមរាបនេះ ក្រៅពីដំណើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវក៏អាចមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាបនូវព្រៃលិចទឹក និងសត្វស្លាបទៀតផងដែរ៕

——————————-

សូមចូលរួមជាសមាជិកតេឡេក្រាម ដើម្បីទទួលបានព័ត៌មានថ្មីៗ https://t.me/lorsovanney

Leave a Reply