
សម្តេចតេជោ ៖ មុនពេលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១) សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា មុនពេលសម្តេច ចាកចេញពីនាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្រ្តី ដោយយកត្រឹមអាយុ៧០ឆ្នាំ ឬ៧២ឆ្នាំ ព្រោះអ្នកដែលស្នើនេះ មានអាយុ៧៣ឆ្នាំហើយ ។