អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមរំលែកមរណៈទុក្ខសព អនុប្រធានការិយាល័យហិរញ្ញកិច្ច នៃរដ្ឋបាលខេត្តប៉ៃលិន

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពលោក ភន សាវុធ អនុប្រធានការិយាល័យហិរញ្ញកិច្ច នៃរដ្ឋបាលខេត្តប៉ៃលិន ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៤០ឆ្នាំ ។

ធនាគារជាតិនៃកម្ពុជាព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្ដងើបឡើងក្នុងអត្រា ៥ភាគរយនៅឆ្នាំ២០២២

របាយការណ៍ស្ដីពី «វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០២១ និងទស្សនវិស័យឆ្នាំ២០២២» របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា គាំទ្រដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងបង្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា។

ចិនកាត់បន្ថយប្រាក់ឈ្នួលមន្រ្តីរាជការរបស់ខ្លួនរហូតដល់ចំនួន ២៥ ភាគរយ

ប្រធាន​បទ​អំពី​ប្រាក់​បៀវត្ស៍​​ផុល​ផុស​​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន​ក្រោយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋបាល​ក្រុង​ Hangzhou ​នៃ​ខេត្ត​ Zhejiang ​​សរសេរ​​បង្ហោះ​ពី​ក្ដី​ព្រួយ​បារម្ភ​​ បន្ទាប់​ពី​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ត្រូវ​បាន​កាត់​បន្ថយដល់ទៅ​ចំនួន​​ ២៥ ​ភាគ​រយ​ ​ស្មើរ​នឹង​ ៥ ០០០០ ​យន់​ ឬ​ជាង​ ៧ ៨០០ ​​ដុល្លារ​។​

ចិនកាត់បន្ថយប្រាក់ឈ្នួលមន្រ្តីរាជការរបស់ខ្លួនរហូតដល់ចំនួន ២៥ ភាគរយ

ប្រធាន​បទ​អំពី​ប្រាក់​បៀវត្ស៍​​ផុល​ផុស​​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន​ក្រោយ​បុគ្គលិក​ម្នាក់​នៃ​រដ្ឋបាល​ក្រុង​ Hangzhou ​នៃ​ខេត្ត​ Zhejiang ​​សរសេរ​​បង្ហោះ​ពី​ក្ដី​ព្រួយ​បារម្ភ​​ បន្ទាប់​ពី​ប្រាក់​បំណាច់​ឆ្នាំ​របស់​នាង​ត្រូវ​បាន​កាត់​បន្ថយដល់ទៅ​ចំនួន​​ ២៥ ​ភាគ​រយ​ ​ស្មើរ​នឹង​ ៥ ០០០០ ​យន់​ ឬ​ជាង​ ៧ ៨០០ ​​ដុល្លារ​។​

វៀតណាមទទូចឱ្យចិនបើកព្រំដែនឡើងវិញ ខណៈចរាចរណ៍សកម្មភាពពាណិជ្ជកម្មរងភាពកកស្ទះ

ក្រសួង​ពាណិជ្ជកម្ម​វៀតណាម​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​បាន​ធ្វើ​ការ​ទទូច​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​ក្វាងស៊ី (Guangxi) របស់​ចិន​ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ទំនិញ​តាម​បណ្ដោយ​ព្រំដែន​ចិន-វៀតណាម បន្ទាប់​ពី​ប្រទេស​​ចិន​បាន​ធ្វើ​ការ​បិទ​ព្រំដែន ក្រោយ​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ-១៩ នាំ​ចូល​ពី​ប្រទេស​​វៀតណាមកន្លង​​ទៅ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម កុយ គួ​ង បាន​បញ្ជាក់ថា​ ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​។ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បាន​ធានា សុវត្ថិភាព ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ។​បច្ចុប្បន្ននេះ​អាជ្ញាធរ​សន្តិសុខ​នៃ​ប្រទេសមី​យ៉ាន់​ម៉ា បាន​បង្កើន​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ដល់​អគារ​ស្ថានទូត​កម្ពុជា ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន ដល់​មន្ត្រី​ស្ថានទូត​កម្ពុជា​ក៏ដូចជា​បង្កើន​កិច្ចការពារ​សន្តិ​សុខដ​ល់​គេហដ្ឋាន​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ឯកឧត្តម កុយ គួ​ង។

អភិបាលខេត្តកំពង់ធំ ៖ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវតែរឹតបន្ដឹងឱ្យបានម៉ឺងម៉ាត់។

អភិបាលខេត្តកំពង់ចាម ណែនាំមន្ត្រីត្រូវកំណត់ដីចំណីផ្លូវឲ្យបានច្បាស់លាស់ ស្របតាមច្បាប់

ក្នុងកម្មវិធីប្រជុំបូកសរុប លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពង់ចាម នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំ ដល់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត ត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងរដ្ឋបាលក្រុង-ស្រុក ត្រូវកំណត់ដីចំណីផ្លូវ ឲ្យបានច្បាស់លាស់ តាមផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ក្នុងខេត្តកំពង់ចាម ស្របតាមច្បាប់ផ្លូវថ្នល់នៃ ព្រះរាជាណាចក្រកម្ពុជា។

ប្រមុខអង្គការសហប្រជាជាតិស្វាគមន៍សេចក្តីថ្លែងការណ៍ P5 ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនី ញ៉ូហ្គូទែរ៉េស បានសាទរចំពោះសេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំរុស្ស៊ី ចិន សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ស្តីពីការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ។

រដ្ឋបាលខេត្តប៉ៃលិន រៀបចំកម្មវិធីឆ្លងឆ្នាំចាស់ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២នៅក្នុងបរិវេណសាលាខេត្ត

កាលពីវេលាម៉ោង៧និង០០នាទីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំកម្មវិធីឆ្លងឆ្នាំចាស់ គឺឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្តប៉ៃលិន ដែលពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព​លោកស្រី​បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយមានមន្រ្តីរាជការ មកពីមន្ទីរជុំវិញខេត្ត ចូលរួមជូនកម្រងផ្កា និងវត្ថុអនុស្សាវរីយ៍ និងជូនពរដល់លោកជំទាវអភិបាលខេត្ត ព្រមទាំងមានការចាប់យករង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។