
លោក នុត ពុធដារ៉ា ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ១១៥ នាក់ ក្នុងភូមិស្វាយពងអង្ក្រង និងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ
នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក នុត ពុធដារ៉ា សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន បានចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូល សមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន១១៥នាក់ ក្នុងភូមិស្វាយពងអង្ក្រង និងភូមិចុងកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។