
អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»
អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»
អតីតសកម្មជនម្នាក់ ផ្ញើលិខិតចំហប្រដៅលោក សម រង្ស៉ី ថា ដូចក្នុងរឿងធនញ្ជ័យ «ដំរីកញ្ចាស់ប្រកួតជាមួយកូនដំរី»
ក្រសួងអប់រំយុវជន និង កីឡាបានឱ្យដឹងថាចំនួនបេក្ខជនអវត្តមានក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុបនៅថ្ងៃទី១មានចំនួនសរុប៤២២៤នាក់ (ស្រី១៧៩៤នាក់) ត្រូវជា៣,៧ ភាគរយ ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ នីតិវិធីនៃការរៀបចំទាំងអស់ រឹតតែមានការប្រុងប្រយ័ត្ន និងតឹងរឹងបំផុង អ្នកចេះ គឺជាប់។
ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ បានអញ្ជើញបើកបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារខេត្ត និងរដ្ឋបាលស្រុកស្រែអំបិល ដើម្បីពិភាក្សាការត្រៀមរៀបចំពិធីបើកការដ្ឋានអនុវត្ត គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភពី អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ឯកអគ្គរាជទូត អមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានទឹកព្រះទ័យជ្រះថ្លាល្អប្រពៃបានចូលរួម ឧបត្ថម្ភនូវភួយ ចំនួន៥០០ ភួយ ជូនរដ្ឋបាលខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ និងជចាស់ជរា ដែលកំពុងមានខ្វះខាត នៅស្រុកស្រែអំបិល ខេត្តកោះកុង ថ្ងៃចន្ទ ៨ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់លោកតាលោកយាយចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៨៤៧គ្រួសារ មកពីឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងថា ជាទិសដៅទៅមុខថ្វីត្បិតតែសកលលោកទាំងមូលបាននឹងកំពុងព្រួយបារម្ភអំពីមេរោគ covid 19 បំប្លែងថ្មី ឈ្មោះអូរមីក្រុងក៏ដោយ,កម្ពុជានឹងបន្តដំណើរការនៃសកម្មភាព សង្គម សេដ្ឋកិច្ច ជាធម្មតាដោយមិនភ័យខ្លាចប៉ុន្តែប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ។
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស តេជោសែន កោះកុង ថ្ងៃអាទិត្យ ៧ រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានប្រកាសថា ប្រទេសលោកនឹងចាប់ផ្តើមចាក់វ៉ាក់សាំង COVID-19 ដូសជំរុញ ឲ្យបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការជួរមុខ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដើម្បីជាវិធានការបង្ការទុកជាមុន ស្របពេលដែលករណីឆ្លងវីរុសបំប្លែងថ្មី Omicron បានបន្តកើនឡើង នៅក្នុងប្រទេសដែលមានមនុស្សរស់នៅច្រើនជាងគេបំផុតទី២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។