លោកយាយអាយុ១០១ឆ្នាំ យំទារឱ្យកូនជូនទៅចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ ទទួលបានអំណោយសម្តេចតេជោ

ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ​ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ ម៉ែន ឃន អាយុ១០១ឆ្នាំ ដែលទីលំនៅក្នុងក្រុម៨ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អតីតនិស្សិតថ្នាក់បណ្ឌិតបញ្ចប់ការសិក្សានៅក្រៅប្រទេសទាមទារឱ្យ សម រង្ស៊ី សុំទោសជាសាធារណៈ

អតីតនិស្សិតថ្នាក់បណ្ឌិតមួយក្រុមដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស បានទាមទារឱ្យទណ្ឌិត សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វង្សាធ្វើការសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងបានធ្វើការវាយតម្លៃបែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សានៅក្រៅប្រទេសរបស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។

គីម ជុងអ៊ុន បើកកិច្ចប្រជុំពេញអង្គបក្សពលករកូរ៉េខាងជើង ស្របពេលលោកកាន់តំណែងបាន១០ឆ្នាំ

លោកគីម ជុងអ៊ុន ​បើក​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​​របស់​គណបក្ស​កាន់​អំណាច​កូរ៉េ​ខាង​ជើង ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ ខណៈពេល​ដែល​​លោក​កាន់​អំណាច​អស់រយៈពេល​ជាង​ ១០ឆ្នាំរួចមក​​ បន្ទាប់​​ពី​ឪពុក​របស់​លោក​ លោក គីម ជុងអ៊ីល បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ២០១១កន្លង​ទៅនេះ​។

រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ “បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល”

នាព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រួមនិងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមខេត្ត បានប្រារព្ធរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ "បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល"។

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានក្រុមប្រឹក្សាខេត្ត ជួបសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តត្បូងឃ្មុំសរុបចំនួន ២២២នាក់ នាសាលប្រជុំធំសាលាខេត្ត ។

សម្តេចក្រឡាហោម ស ខេង ៖ កម្ពុជាលុបបំបាត់បានការសួរចម្លើយដោយធ្វើទារុណកម្មជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «កម្ពុជាបានលុបបំបាត់លើការធ្វើទារុណកម្ម សួរចម្លើយជនសង្ស័យ ឬអ្នកទោសនៅក្នុងពន្ធនាគារ»។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការមណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១។

ការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងឱ្យមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ មកលំហែកាយ ប្រកបដោយផាសុកភាព

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យមើលពីវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងនៅជុំវិញបឹងកន្សែង នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរីបានលើកឡើងថា បន្ទាប់ពីការស្ថាបនាផ្លូវជុំវិញ បឹងកន្សែងរួចរាល់ នឹងមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលំហែកាយប្រកបដោយផាសុកភាព។ មិនត្រឹមតែប៉ុណ្ណោះផ្លូវចាក់បេតុងមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅមកជុំវិញបឹងកន្សែងប្រកបដោយភាពងាយស្រួលផងដែរ ។

សម្តេចតេជោ បញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ច្បាស់ៗថា ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមានសិទ្ធិបញ្ជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ហើយកុំមកចង់ធ្វើបដិវត្តន៍ពណ៌ឲ្យសោះ ។

សម្ដេចតេជោ ហ៊ុន សែន ស្នើអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុល ក្រសួងការពារជាតិ ជំពាក់ជាង២លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើអគ្គិសនីកម្ពុជាថា តើមានលទ្ធភាពលុបបំណុលដែលក្រសួងការពារជាតិ ជំពាក់ថ្លៃប្រើប្រាស់អគ្គិសនី ជាង២លានដុល្លារដែរ? ។

សម្តេចតេជោ ហ៊ុន សែន៖ រឿងអ្នកណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅអ្នកវិភាគប្រឆាំងមួយចំនួនថា រឿងអ្នកណាធ្វើនាយករដ្ឋមន្រ្តីនៅពេលណា គឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយទោះបីសម្តេចឈប់ចង់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តធ្វើជាប្រធានគណបក្សកាន់អំណាចដដែល។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ( ២៩-ធ្នូ-១៩៩៨ - ២៩-ធ្នូ-២០២១)។