សុវណ្ណី ឡោ

សុវណ្ណី ឡោ

មេដឹកនាំអាស៊ាន អះអាជាថ្មីអំពីការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន និងការឯកភាពអាស៊ាន

មេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន បានអះអាងសាជាថ្មីអំពីការប្តេជ្ញាបន្តពង្រឹងសហគមន៍អាស៊ាន មជ្ឈភាព និងការឯកភាពអាស៊ាន ព្រមទាំងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ផងដែរ។ ការអះអាងសាជាថ្មីនេះ គ្រាដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលលើ​កទី ៤២ នៅក្រុងលំហែរកាយមាត់សមុទ្រឡាប៊ូនបាចូ នៃប្រទេសឥណ្ឌូណេស៊ី រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣នេះ

ឯកឧត្តម ប្រាក់ សុខុន ទទូចឲ្យសមាជិកអាស៊ាន ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា បានទទូចឲ្យប្រទេសជាស​មាជិកអាស៊ានទាំងអស់ ផ្តល់ការគាំទ្រចាំបាច់នានាដល់មជ្ឈមណ្ឌលសកម្មភាពមីនតំបន់អាស៊ាន។ ការទទូចនេះ នៅពេលដែលឯកឧត្តម ប្រាក់ សុខុន កាលពីថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៦ នៅទីក្រុងឡាប៊ួនបាចូ ប្រទេសឥណ្ឌូនេស៊ី

កម្ពុជា ប្រាប់អាស៊ានឱ្យមានភាពបត់បែនដើម្បីជំរុញការអនុវត្តន៍កុងស៊ីស៥ចំណុច របស់ខ្លួនចំពោះមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្ដិសុខអាស៊ានលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយជំរុញដល់អាស៊ានឱ្យមានភាពបត់បែន បង្កើតគំនិតថ្មី និងភាពច្នៃប្រឌិតក្នុងការស្វែងរកអភិក្រមនានាដែលជំរុញការអនុត្តកិច្ចព្រមព្រៀងកុងសងស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន

លទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣

ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ម៉ូហាមេឌ ម៉ាហ្វូដ (Mohammad Mahfud) រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខ និងលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី (Retro LP. Marsudi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាសាទរចំពោះកិច្ចចរចាសន្តិភាពអាស៊ាន

រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន គឺឥណ្ឌូណេស៊ី ក្នុងការចាប់ផ្តើមកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែលហែកហួរដោយសារជម្លោះ (មីយ៉ាន់ម៉ា) បន្ទាប់ពីរបបយោធាបានឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១

លោកជំទាវ បាន ស្រីមុំ ដោះស្រាយបញ្ចប់វិវាទដោយជោគជ័យ លើបញ្ហាអគ្គីសនី រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដោយឈរលើគោលការណ៍ឈ្នះៗ

នៅសាលាខេត្ត ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមកពីក្រុងប៉ៃលិន និងក្រុមហ៊ុនអគ្គីសនី ដើម្បីដោះស្រាយបញ្ហាបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខុសប្រក្រតី ដោយឈរលើគោលការណ៍ឈ្នះឈ្នះទាំងអស់គ្នា និងបានបញ្ចប់វិវាទដោយជោគជ័យរវាងអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្តល់សេវ៉ា

សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម ហ្គាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់​ (សភាជាន់ខ្ពស់) ចូលជួបសម្តែងការគួរសម…

រសៀលថ្ងៃច័ន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ១ ខែឧសភា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម ហ្គាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់​ (សភាជាន់ខ្ពស់) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម... ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា

រដ្ឋបាលខេត្តត្បូងឃ្មុំ ទទួលអបអរសាទរក្បូនដង្ហែព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣

នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៣នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានទទួលអបអរសាទរក្បួនពិធីដង្ហែព្រះអគ្គិជ័យកីឡាសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅខាងមុខបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ។

លោកជំទាវ អ៊ូ សាន ភរិយាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ែន សាអុន

រសៀលថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ អ៊ូ សាន ភរិយាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ែន សាអុន ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ខ.អ.ស.)

នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្ត (គ.ខ.អ.ស.) និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ខេត្តកំពង់ចាម និងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។ កិច្ចប្រជុំមានការចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ អង្អការសមាគម និងមន្ត្រីពាក់ព័ន្ធមួយចំនួន