លោកជំទាវ អ៊ូ សាន ភរិយាសម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ែន សាអុន

រសៀលថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ អ៊ូ សាន ភរិយាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ែន សាអុន ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ

រសៀលថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ អ៊ូ សាន ភរិយាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ែន សាអុន ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដែលបានទទួលមរណភាព កាលពីថ្ងៃច័ន្ទ ទី២៤​ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៩:០០នាទី ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសព ដែលកំពុងធ្វើទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅគេហដ្ឋានផ្ទះលេខ P27 ផ្លូវ០៥ បុរីពិភពថ្មី២ (ទួលក្រសាំង) ក្រុងតាខ្មៅ ខេត្តកណ្តាល។