កម្ពុជា ប្រាប់អាស៊ានឱ្យមានភាពបត់បែនដើម្បីជំរុញការអនុវត្តន៍កុងស៊ីស៥ចំណុច របស់ខ្លួនចំពោះមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្ដិសុខអាស៊ានលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយជំរុញដល់អាស៊ានឱ្យមានភាពបត់បែន បង្កើតគំនិតថ្មី និងភាពច្នៃប្រឌិតក្នុងការស្វែងរកអភិក្រមនានាដែលជំរុញការអនុត្តកិច្ចព្រមព្រៀងកុងសងស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន

រដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ សន្ដិសុខអាស៊ានលើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដោយជំរុញដល់អាស៊ានឱ្យមានភាពបត់បែន បង្កើតគំនិតថ្មី និងភាពច្នៃប្រឌិតក្នុងការស្វែងរកអភិក្រមនានាដែលជំរុញការអនុត្តកិច្ចព្រមព្រៀងកុងសងស៊ីសទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបែបនេះដោយបានលើកឡើងពីក្ដីបារម្ភចំពោះសោកនាដកម្មនានាដែលបានកើងឡើងជាច្រើនកន្លែក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរំលឹកឱ្យអាស៊ានត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេដងថែមទៀតដើម្បីឱ្យប្រទេសនេះវិលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕