សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ អញ្ជើញចូលរួមសង្ក្រាន្តត្បូងឃ្មុំ ថ្ងៃទី២ នៅតំបន់រដ្ឋបាលខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ អញ្ជើញចូលរួមសង្ក្រាន្តត្បូងឃ្មុំ ថ្ងៃទី២ នៅតំបន់រដ្ឋបាលខេត្

ភ្លើងអគ្គិសនី ភ្ជាប់តាមខ្នងផ្ទះពលរដ្ឋ បានជាង ៩៨% នៃភូមិសរុបទូទាំងប្រទេស​

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ បង្ហាញថា វិស័យ​​ថាមពលអគ្គិសនី នៅឆ្នាំ២០២២ កន្លងទៅ បរិមាណថាមពលនៃប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុងស្រុក ដែលមានប្រភពពីវារីអគ្គិសនី ពន្លឺព្រះអាទិត្យ ជីវៈម៉ាស់ ដុតប្រេង និងដុតធ្យូងថ្ម សម្រេចបានជាង ១៤ ១៣៣លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំ២០២១ ដែលមានជាង ៩ ២៥៥​លានគីឡូវ៉ាត់​ម៉ោង កើនឡើង ៥២,៧០%​

ចូលឆ្នាំថ្ងៃទី២ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាងកន្លះលាននាក់ មកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម

ដោយសារប្រទេសជាតិមានសុខសន្តិភាព និងការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ របស់អាជ្ញាធរខេត្តកំពង់ចាមបានល្អ ទើបថ្ងៃចូលឆ្នាំទី២ ដែលត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ប្រមាណជាងកន្លះលាននាក់

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបង្សុកូល និងពិធីពូនភ្នំខ្សាច់ នៅវត្តជ័យគិរី (ភ្នំហាន់ជ័យ) ថ្ងៃចូលឆ្នាំទីពីរ

នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូល និងពិធីពូនភ្នំខ្សាច់ នៅវត្តជ័យគិរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ដែលជាថ្ងៃចូលឆ្នាំទីពីរ (វារៈវនប័ត) ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជនស្នេហាជាតិ បុព្វការរីជន មានមាតា បិតា ញាតិកាទាំងសន្ដាន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ និងដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើន រុងរឿងជូនដល់ប្រជាជនកម្ពុជា ដែលបាននិងកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្ត ក្រោមម្លប់សុខសន្តិភាព សម័យតេជោ សែន ជានិច្ចនិរន្តរ៍តទៅ។ ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ យុវជន និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ ចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋ និងមន្រ្តីមន្ទីរអង្គភាពជុំវិញខេត្ត អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃការអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ប្រជាពលរដ្ឋ កម្សាន្តសប្បាយក្រោមសន្តិភាព សង្ក្រាន្តសាលាខេត្តត្បូងឃ្មុំ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២០៥៦៧ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយ ចំនួន ៣០,៥៦៩នាក់ ស្រី ១៦,៦០៦នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និង ឯកឧត្ដម ស៊ាក ឡេង អញ្ជើញចូលរួមទស្សនាការប្រគុំតន្រ្តីភេសជ្ជ V-ACTIVE នៅសួនកម្សាន្តខាងមុខសាលាខេត្តត្បូងឃ្មុំ

រាត្រី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និង ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមទស្សនាការប្រគុំតន្រ្តីភេសជ្ជ V-ACTIVE នៅសួនកម្សាន្តខាងមុខសាលាខេត្តត្បូងឃ្មុំ

អភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន អញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី»

រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីទទួល និងអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម។  ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅលើសួនច្បារខាងមុខសាលាខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីក្រោមឱវាទ ចំណុះរដ្ឋបាលសាលាខេត្ត ក្នុងឪកាសឆ្នាំថ្មី

នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត និងនិវត្តន៍ជន ចំណុះសាលាខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្ត