សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីភាព សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

គ.ជ.ប សម្រេចយកថ្ងៃទី២៩ ខែឧសភា ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត

គ.ជ.ប សម្រេចយកថ្ងៃទី២៩ ខែឧសភា ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តអម្ពវ័ន ហៅវត្តស្វាយដំណាក់ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តអម្ពវ័ន ហៅវត្តស្វាយដំណាក់ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាគណៈអធិបតីពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុយោដីខេត្តប៉ៃលិនថ្មី

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញជាគណៈអធិបតីពិធីប្រកាសចូលកាន់មុខដំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុយោដីខេត្តប៉ៃលិនថ្មី ក្រោមអធិបតីភាព ឯកឧត្តម ឆាន់ សាផាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្ម និងសំណង់

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៩ ឈានចូល ៩០ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

សារលិខិតជូនពររបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា គោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៨៩ ឈានចូល ៩០ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ

អ្នកនាំពាក្យ៖ ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់ក្រុមលោក ថេង សាវឿន ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព

ឆ្លងកាត់តាមការស៊ើបអង្កេត ពិនិត្យភស្តុតាង ព្រមទាំងផ្ទៀងផ្ទាត់ចម្លើយរបស់ជនសង្ស័យ (ថេង សាវឿន និងបក្ខពួក) រួចមក តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនូវតម្រុយដែលអាចសន្មត់ថា ការលួចជួបជុំធ្វើសកម្មភាពខុសច្បាប់របស់បុគ្គលមួយក្រុម នៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នៅម៉ូតែលហ្កាឡាក់ស៊ី ២ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតន គិរី កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងគោលដៅនយោបាយ ដើម្បីធ្វើសកម្មភាពញុះញង់ដល់កសិករឱ្យងើបបះបោរ បង្កឱ្យមានចលាចលសង្គម និងឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលតាមគ្រប់រូបភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្តរតនគិរីទាក់ទងនឹងចំណាត់ការចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួកចំនួនបីនាក់ទៀត

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្តរតនគិរីទាក់ទងនឹងចំណាត់ការចំពោះលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងបក្ខពួកចំនួនបីនាក់ទៀត

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះសំណេះសំណាល ជាមួយអាជ្ញាធរ យុវជន នារី និងប្រជាជន សង្កាត់ព្រែកថ្មី

ល្ងាចថ្ងៃច័ន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខអាជ្ញាធរសង្កាត់ យុវជន នារី និងប្រជាពលរដ្ឋ នៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជិត ១ពាន់គ្រួសារ នៅក្រុងប៉ៃលិន ទទួលអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បង​ប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ៨៧៥គ្រួសារ រស់នៅក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន

ឯកឧត្តម អ៊ី ឈាន ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន

រសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន អមដំណើរ​ដោយក្រុមការងារ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន