រសៀលថ្ងៃច័ន្ទ ១២កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ១ ខែឧសភា ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម ហ្គាណេស ប្រាសាដ ទីមីលស៊ីណា ប្រធានរដ្ឋសភានេប៉ាល់ (សភាជាន់ខ្ពស់) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម… ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។










