សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ អញ្ជើញជាគណៈអធិបតី ពិធីស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តប៉ៃលិន

ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាគណៈអធិបតី ពិធីស្រាយបួស ខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន ។

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ចាម សម្រេចស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច ស្រុកកោះសូទិន ដោយសាងសង់ស្ពានបេតុងជំនួស

យោងតាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជុំវិញការដាក់គ្រឿងចក្រចុះស្ដារអាចម៍ដីដែលបានចាក់លុបទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ក្នុងឃុំពាម ស្រុកកោះសូទិន ខេត្តកំពង់ចាម

លោកជំទាវ សាយ ចាន់ណាក់ នាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនកាកបាទក្រហមកម្ពុជា

នារសៀល ថ្ងៃច័ន្ទ ១២រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូនឹងថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ អ៊ូ សាន ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារអាមេរិក) ជូនកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣

ថវិកាហូរចូលកម្ពុជាតាមរយៈពលករខ្មែរនៅកូរ៉េក្នុងម្នាក់ខ្ទង់១ពាន់ដុល្លាររាល់ខែជួយជីវភាពគ្រួសារ និងចរន្តសេដ្ឋកិច្ចជាតិ

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្តកូរ៉េ រៀបចំធ្វើ ឡើងនៅទីក្រុងអឹយចុងប៊ូ នៃសាធារណ​រដ្ឋកូរ៉េ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ថា៖ គិតជាមធ្យមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង បានផ្ញើថវិកា ប្រមាណ១ពាន់ ដុល្លារជារៀងរាល់ខែ ជូនដល់គ្រូសារ​ដែលកំពុងនៅក្នុង ប្រទេសកម្ពុជា។ ដោយក្នុង មួយឆ្នាំ ថវិកាប្រមាណ ៦០០លានដុល្លារ បានហូរចូលមកកម្ពុជា តាមរយៈពលករខ្មែរ នៅប្រទេសកូរ៉េខាងត្បូង។ នេះជាការបញ្ជាក់របស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

៣ខែដើមឆ្នាំ ពន្ធដារប្រមូលចំណូលបានជាង ១.៣ ពាន់លានដុល្លារអាមេរិក

ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករសរុបចំនួន ៥ ៤៤២,៣០ ប៊ីលានរៀល (ប្រមាណជា ១ ៣៤៣,៩០ លានដុល្លារ) ស្មើនឹង ៣៧,៦៣% នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ

លោកជំទាវ បាន ស្រីមុំ ដឹកនាំ មន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋ បានអញ្ជើញប្រារព្ធពិធីស្រង់ព្រះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុី ឈាន

ចូលឆ្នាំថ្ងៃទី៣ វរៈឡើងស័ក ត្រូវនឹងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦  ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋ បានអញ្ជើញប្រារព្ធពិធីស្រង់ព្រះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង

អភិបាលខេត្តកំពង់ចាម ចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះជួបសួរសុខទុក្ខ និងរំលែកទុក្ខ និងនាំយកថវិការឧបឋមបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅស្រុកព្រៃឈរ

ថ្ងៃចុងក្រោយ នៃពិធីសង្រ្កាន្តត្បូងឃ្មុំ

ថ្ងៃចុងក្រោយ នៃពិធីសង្រ្កាន្តត្បូងឃ្មុំ បងប្អូនប្រជាពលរដ្ឋចូលរួមកើនឡើងយ៉ាងច្រើនកុះករ ប្រកបដោយបរិយាកាសសប្បាយរីករាយ

សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំក្រៅផ្លូវការលើកទី ២ ស្តីពីអាហ្វហ្គានីស្ថានដោយ FMs នៃប្រទេសចិន រុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់

រដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន, រុស្ស៊ី, ប៉ាគីស្ថាននិងអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍បានបើកកិច្ចប្រជុំក្រៅផ្លូវការលើកទីពីរស្តីពីបញ្ហាអាហ្វហ្គានីស្ថាននៅ Samarkand, Uzbekistan

អភិបាលខេត្តប៉ៃលិនជំរុញប្រជា ពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិផលមួយឱ្យបានកាន់តែច្រើន

អភិបាលខេត្តប៉ៃលិនជំរុញប្រជាពលរដ្ឋខ្មែរចូលរួមគាំទ្រចលនាភូមិមួយផលិផលមួយឱ្យបានកាន់ តែច្រើន ដើម្បីចូលរួមលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស