សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣៖ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom)

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ប្រារព្ធពិធី ប្រគល់-ទទួល ថវិកាសប្បុរសធម៌ អបអរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៣ នេះ បានប្រារព្ធពិធី ប្រគល់-ទទួល ថវិកាសប្បុរសធម៌ អបអរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម” ដែលពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម

អភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្លងរបាយការណ៍ និងលើកទិសដៅអនុវត្តសកម្មភាពបន្ត

ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆ្លងរបាយការណ៍ និងលើកទិសដៅអនុវត្តសកម្មភាពបន្

អភិបាលខេត្តត្បូងឃ្មុំ នាំអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះចំនួន២៥០គ្រួសា ក្នុងស្រុកអូរាំងឪ

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដត្បូងឃ្មុំ បានដឹកនាំសមាជិក សមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាល សាកសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយ:សាខាកាកបាទក្រហមខេត្ត ទៅចែកផ្តល់ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន ២៥០គ្រួសារ ក្នុងស្រុកអូររាំងឪ ខេត្ដត្បូងឃ្មុំ

សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បន្តនាំយកអំណោយមនុស្សធម៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ នៅស្រុកតំបែរ និងស្រុកពញាក្រែក

នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសាកសួរសុខទុក្ខ នឹងចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះបំផុតចំនួន៣៥០គ្រួសារ ក្នុងស្រុកចំនួន២ និងមាន២ទីតាំងផ្សេងគ្នា ក្នុងនោះ ទីតាំងទី១ ស្រុកតំបែរ នៅបរិវេណសាលាបុណ្យ(ភូមិផ្អាវ) មាន១៥០គ្រួសារ និងទីតាំងទី២ ស្រុកពញាក្រែក នៅបរិវេណសាលាបឋមសិក្សា ស្ពានជ្រៃ មាន២០០គ្រួសារ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគម សិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្ត បន្តចុះពិនិត្យ ព្យាបាលជំងឺដែលឥតគិតថ្លៃជូនប្រជាពលរដ្ឋសង្កាត់សំបូរមាស ក្រុងកំពង់ចាម

នៅព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានកិត្តិយសសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញបន្តបេសកកម្មចុះជួបសំណេះសំណាល និងរៀបចំកម្មវិធី ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ សំបួរមាស ក្រុងកំពង់ចាម

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន ២៥០គ្រួសារ នៅស្រុកអូររាំងឪ

នាព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣: ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ ចំនួន ២៥០គ្រួសារ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា

នាថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំធំសាលាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោកជំទាវ ឡាក់ អ៊េងវន ស៊ាកឡេង បានដឹកនាំថ្នាក់ដឹកនាំសាលាខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីរាជការនៃរដ្ឋបាលខេត្ត លោកតា លោកយាយ និងប្រជាពលរដ្ឋ ប្រារព្ធធ្វើពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ខួប៧០ យាងចូល ៧១ព្រះវស្សា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងកុដិ អាគារពុទ្ធិកវិទ្យាល័យសម្តេចតេជោ និងសមិទ្ធផលនានា ក្នុងវត្តវិហារទន្ទឹម ក្រុងសួង

នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងកុដិ អាគារពុទ្ធិកវិទ្យាល័យសម្តេចតេជោ និងសមិទ្ធផលនានា ក្នុងវត្តវិហារទន្ទឹម ក្រុងសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

មេដឹកនាំអាស៊ាន ពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥

ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី រយៈពេល២ថ្ងៃ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានធ្វើជំនួបពិភាក្សាជាមួយតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក្រុមការងារជាន់ខ្ពស់ ស្តីពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥